អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​៖ ថេ​ណាយក​ទុក្ខ​ដាក់ខ្លួន​

11-02-2019 3:14 pm 629

​ថ្មីៗ​អ្នកចម្រៀង​ថេ​ណា ដែល​ត្រូវបាន​យុវវ័យ​ជាច្រើន​ស្គាល់​រូបលោក តាមរយៈ​បទ​ចម្រៀង Original Song បាន​បង្ហោះ​បទ​ចម្រៀង​មួយ​បទ​របស់ខ្លួន​ដែលមាន​ចំណងជើង​ថា​ "អេម​" នៅលើ​បណ្តាញ​YouTube​។​

យ៉ាងណាក៏ដោយ​មាន​មហាជន​មិនតិច​ទេ​បាន​ប្រតិកម្ម​លើ​ចម្រៀង​នោះ ដោយ​លើកឡើងថា​មាន​ភាព​អាសអាភាស និង​អត្ថន័យ​ប៉ះពាល់​ដល់​សង្គម​យ៉ាងខ្លាំង​។​

​តប​នឹង​បញ្ហា​នេះ​លោក​ថៃ នរសត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បង្ហោះ​សារ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​របស់​លោកថា​៖
“ ទស្សនៈ​យ៉ាងម៉េច​ហ្នឹង ដែល​អាចបង្កើត​គំនិត​ផលិត​ស្នាដៃ​របៀបនេះ ?! ជា​អ្នកនិពន្ធ ជា​អ្នកចម្រៀង ជា​អ្នកសិល្បៈ ជា​សាធារណៈ​បុគ្គល គួរតែ​ជា​គម្រូ​ល្អជា​សាធារណៈ​ជាពិសេស ចំពោះ​ប្អូនៗ​យើង​ជំនាន់​ក្រោយ ! តែ​នេះ​មិន​អ៊ីចឹង​ទេ បែ​ជា​បន្ទាប​បន្ថោកខ្លួន​ឲ្យក្លាយ​ជា​អ្នក​បំពុល និង​បំផ្លាញ​ខ្លួន​ក្នុង​វិស័យ​វប្បធម៌​របស់​ជាតិ​ខ្លួន​ទៅវិញ ។​
​មិន​យល់ ! តើ​សង្ឃឹម​មាន​អ្នកគាំទ្រ​ភាព​លីលា​នេះ​បាន​ប៉ុន្មាន​នាក់​ទៅ​ហ្នឹង ? បើ​គ្រាន់តែ​ងើប​ក្បាល​មក​ត្រូវ​មហាជន​សំពង​យ៉ាងតំណំ​ទៅហើយនោះ ! យក​រឿង​ដាក់ខ្លួន​មែន !!!!” 

គួរបញ្ជាក់​ផងដែ​រថា លោក ថេ​ណា ត្រូវបាន​យុវវ័យ​ជាច្រើន​ស្គាល់​រូបលោក តាមរយៈ​បទ​ចម្រៀង Original Song ជាច្រើន ដូចជា ពលី កង់​សា​គួរ និង​បទ​ចម្រៀង​ជាច្រើនទៀត​៕​

ដោយ៖ ប៉ា សុខេង

ព័ត៌មានផ្សេងទៀត