លោក​ឈុំ សុជាតិ​៖​លោក​មិន​ដែល​និយាយ​ពាក់ព័ន្ធ​នឹង​គម្រោង​បង្ហោះ​ផ្កាយរណប​របស់​កម្ពុជា​ទេ​

11-02-2019 10:49 am 551

លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​បញ្ជាក់​នៅ​លើ​ហ្វេ​ស ប៊ុក ផ្លូវការ​របស់​លោក​នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ​ថា លោក​មិន​ដែល​បាន​និយាយ​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​បង្ហោះ​ផ្កាយរណប​របស់​កម្ពុជា ដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន ដែល​បាន​ចុះផ្សាយ​កាលពីពេល​កន្លង​មក​នោះ​ទេ​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​រូបនេះ បាន​បញ្ជាក់បន្ថែម​ថា ទោះបីជា​រឿងនេះ​ជា​រឿង​វិជ្ជមាន​ក៏ពិតមែន ប៉ុន្តែ​លោក​សូម​ស្នើ​ឱ្យ​សារព័ត៌មាន​មួយចំនួន ធ្វើការ​កែតម្រូវ​ឡើងវិញ ដែល​រូបលោក​ផ្ទាល់ ក្នុង​ឆ្នាំ​២០១៩​នេះ មិន​ដែល​បាន​និយាយ​អំពី​រឿង​នេះ​ជាមួយ​សារព័ត៌មាន ឬ​នៅក្នុង​វេទិកា​ណាមួយ​ទាល់តែសោះ​៕

ព័ត៌មានផ្សេងទៀត