សារៈប្រយោជន៍​របស់​កំប្លោក​ក្នុង​វិស័យ​កសិកម្ម​

11-02-2019 8:52 am 2105

​បរិមាណ​ផល​កំប្លោក ដូចជា ដើម ស្លឹក និង​ឫស យើង​អាច​ទាញយក​ផលប្រយោជន៍​របស់​វា ពិសេស​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម ។​

​ផលប្រយោជន៍​នៃ​ការប្រើប្រាស់​កំប្លោក ៖

១. យើង​អាច​យក​កំប្លោក​ខ្ចី ទៅ​ប្រើ​ជា​ចំណី​សត្វ ដូចជា មាន់ ទា ជ្រូក គោ ក្របី ជាដើម ដោយសារតែ កំប្លោក មាន​ប្រូតេអ៊ីន​ខ្ពស់ ប្រហែល​២០% ។​

២. ទាំង​ដើម ស្លឹក និង​ឫស នៃ​កំប្លោក ពេល​ទុកឱ្យ​វា​រលួយ វា​នឹង​ក្លាយ​ជា​ជីធម្មជាតិ​ដ៏​ល្អ ។ គេ​ប្រើ​វា​ជា​ធាតុ​ផ្សំ ក្នុង​ការផលិត​ជីកំប៉ុស្ត ។​

៣. ដើម ស្លឹក និង​ឫស​កំប្លោក អាច​យក​ទៅ​គ្រប​ដី និង​គល់​ដំណាំ ដើម្បី​ជួយ​ការពារ​សំណើម​ក្នុង​ដី ការពារ​ស្មៅ កុំឱ្យ​ដុះ ផ្តល់​ភាព​ម្លប់​ត្រជាក់​ដល់​សត្វល្អិត មាន​ប្រយោជន៍​ក្នុង​ដី និង​ពេល​រលួយ ក្លាយ​ជា​ជីធម្មជាតិ ដី​ល្អ ។​

៤. ដើម និង​ស្លឹក​កំប្លោក ពេល​ហាល​ឱ្យ​ស្ងួត​ដូច​ចំបើង គេ​អាច​យក​ទៅ​បណ្តុះ​ផ្សិត​បាន ។​

៥. បើ​យើង​រក្សា​ទុក​កំប្លោក​ទុក​១​ផ្នែក​តូច​នៃ​ស្រះ​ទឹក​ចិញ្ចឹម​ត្រី ឫ​សវា ជា​ជម្រក និង​ចំណី​ដល់​ដល់​ត្រី​ដែរ ។ តែ​យ៉ាងណាក៏ដោយ យើង​ពុំ​គួរ​ទុក​ឱ្យ​វា​រីក​ច្រើន​ពេក ដែល​បណ្តាលឱ្យមាន​បញ្ហា​ដល់​ត្រី​ទៅវិញ ព្រោះ​បរិមាណ​ច្រើន​នៃ​កំប្លោក នឹង​ធ្វើឱ្យ​ទឹក​ខ្វះ​អុក​ស៊ី​ហ្ស៊ែ​ន ។ 

៦. កំប្លោក ជា​រុក្ខជាតិ​ដែល​អាច​ជួយ​ស្រូប​ជាតិពុល​ពី​ក្នុង​ទឹក ។ វា​ក៏​ជួយ​ឱ្យ​ទឹក​ថ្លា​ស្អាត តែ​ក៏​ត្រូវ​ឧស្សាហ៍​ស្រង់​ចេញ​ដែរ ។​

៧. ទាំង​ដើម និង​ស្លឹក​កំប្លោក យើង​អាច​យក​វា​ធ្វើ​ជា​វត្ថុធាតុដើម ដើម្បី​ផលិត​ជីវ​ឧស្ម័ន ។​

​ដកស្រង់​ចេញពី​គេហទំព័រ លោក យ៉ង សាំង​កុមារ ៕

ព័ត៌មានផ្សេងទៀត