អាមេរិក​គាំទ្រ​កងកម្លាំង​ស៊ី​រី វាយប្រហារ​កម្ទេច​ទីតាំង​រឹងមាំ​ចុងក្រោយ​របស់​ក្រុម​IS

10-02-2019 2:47 pm 996
  ស្តាប់
ក្រុម​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​(SDF)
ស្តាប់ជាសំឡេង

​បន្ទាប់ពី​ផ្អាក​ជាង​មួយ​សប្តាហ៍ ដើម្បី​អនុញ្ញាតឲ្យ​ជន​ស៊ីវិល​ប្រមាណ​២​ម៉ឺន​នាក់ ចាកចេញ​ពី​ទីលានប្រយុទ្ធ ក្រុម​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​(SDF) បានចាប់ផ្តើម​ការវាយប្រហា​រ លើ​ទីតាំង​រឹងមាំ​ចុងក្រោយ​របស់​ក្រុម​សកម្មប្រយុទ្ធ​IS​នៅ​ថ្ងៃ​សៅរ៍​។ ការវាយប្រហារ​នេះ មាន​ការប្រឈមមុខ​ដាក់គ្នា​យ៉ាង​សាហាវ​បំផុត​។ បើតាម​អ្នកនាំពាក្យ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​និយាយថា ក្រុម​សកម្មប្រយុទ្ធ​ដែល​នៅ​សេសសល់ សុទ្ធតែជា​អ្នក​មានបទពិសោធន៍​ប្រយុទ្ធ មាន​សមត្ថភាព​ខ្លាំងក្លា​ណាស់​។ ពួក​សកម្មប្រយុទ្ធ​ហាក់​ប្តេជ្ញា​នៅក្នុង​ការការពារ​ដែន​ដី ដែល​នៅ​សេសសល់​មិនឲ្យ​បាត់​បង់ឡើយ​។​

​ការប្រយុទ្ធ​នេះ ក៏មាន​ការចូលរួម​វាយប្រហារ​តាម​អាកាស ដោយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​ផងដែរ​។ ពួកគេ​បើក​ការវាយប្រហារ​តាម​អាកាស ដោយបាន​បណ្ដេញ​ពួក IS ចេញពី​ទីប្រជុំជន​និង​ភូមិ​នានា នៅ​ភាគ​ខាងជើងឆៀងខាងកើត​នៃ​ប្រទេស​ស៊ី​រី មុន​បើក​ការវាយលុក​ចំ​គោលដៅ​សំខាន់​។ ដ្បិត​គូសត្រូវ​សុទ្ធតែជា​អ្នក​ចម្បាំង​ជើងចាស់ ពោ​ពេញ​ដោយ​បទពិសោធន៍ ប៉ុន្តែ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អា​មេរិក​និយាយ​ក្នុងពេល​ថ្មីៗ​នេះ​ថា ពួក​សកម្មប្រយុទ្ធ​នឹង​បរាជ័យ ហើយ​ការប្រកាស​ពី​ជ័យជម្នះ​នឹង​ធ្វើឡើង​នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។ ដល់​ពេលនោះ អាមេរិក​នឹង​អាច​ដក​កងទ័ព​របស់​ខ្លួន​ដែល​នៅ​សេសសល់​ចំនួន​២​ពាន់​នាក់ ចេញពី​ប្រទេស​ស៊ី​រី​បាន​តាម​ការប្រកាស​កាល​ពី​ខែធ្នូ​ឆ្នាំមុន​។​

​សូមបញ្ជាក់ថា ក្រុម​សកម្មប្រយុទ្ធ​IS បាន​ចូល​គ្រប់គ្រង​ទឹកដី​យ៉ាង​ធំធេង នៅក្នុង​ប្រទេស​ស៊ី​រី​ផង​និង​អ៊ីរ៉ាក់​ផង​រយៈពេល​២​ឆ្នាំ​។ ពួកគេ​វាយប្រហារ​វាទដី ដើម្បី​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ​។ ប៉ុន្តែ​ឆ្លងកាត់​ការប្រយុទ្ធ​ដោយ​កម្លាំង​រដ្ឋាភិបាល និង​មាន​ការចូលរួម​គាំទ្រ ដោយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​មេ​រិក បាន​ដណ្តើម​តំបន់​ស្ទើរតែ​ទាំងអស់​ពី​ក្រុម​IS​មកវិញ​។ បច្ចុប្បន្ន​ពួក​IS​សំងំ រស់នៅក្នុង​តំបន់ ស្ថិតនៅ​ភាគ​ខាងកើត​ខេត្ត Deir al-Zour​ប្រទេស​ស៊ី​រី ក្បែរ​ព្រុំដែន​ប្រទេស​អ៊ីរ៉ាក់​។ 

​បើទោះបី ក្រុម​IS​បាន​រង​នូវ​ការបង្ក្រាប​យ៉ាង​សន្ធាប់​យ៉ាងណាក៏ដោយ ប៉ុន្តែ​បើតាម​អង្គការសហប្រជាជាតិ​និយាយថា ពួក​សកម្មប្រយុទ្ធ​នៅតែមាន​កងកម្លាំង​ច្រើន​នៅក្នុង​ដៃ​ចន្លោះ​ពី​១៤,០០០​ទៅ​១៨, ០០០​នាក់ រាប់ទាំង​នៅ​ក្នុងប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​។ នៅ​ក្នុងនោះ មាន​ក្រុម​សកម្មប្រយុទ្ធ​បរទេស​ចំនួន​៣០០០​នាក់​ដែរ​​៕ 

ព័ត៌មានផ្សេងទៀត