លោក​ហ៊ុន សែន​៖​​សង្គ្រាម​កន្លងមក​កើត​ពី​​ការ​អុជអាល​ អូសទាញ​ លាប​ពណ៌​ និង​ជ្រៀតជ្រែក​ពី​បរទេស​​

10-02-2019 11:06 am 1007

​តាមរយៈ​បណ្តាញ​សង្គម​Facebook លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន អះអាងថា សង្គ្រាម​ដែល​បាន​កើតឡើង​កន្លងមក​គឺ​បណ្តាលមកពី​ការ​អុជអាល​,​ញុះញុង​,​អូសទាញ​,​លាប​ពណ៍ និង​ជ្រៀតជ្រែក​ពី​បរទេស និង​ពី​ក្រុម​អគតិ​មួយចំនួន​ដែល​បាន​រុញ​ប្រទេសជាតិ​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍​។​

​លោក​ហ៊ុន សែន​ថា ជីវិត​យុវវ័យ​របស់លោក​គឺ​ស្របពេល​ប្រទេស​កំពុង​កើតសង្គ្រាម​។ លោក​ថា រូបលោក​ពេលនោះ​គ្មាន​ស្គាល់​អ្វីដែល​ហៅថា សេចក្តីសុខ និង​សប្បាយ ឡើយ ដែល​សូម្បីតែ​ការសិក្សា​ក៏​មិនបាន​ពេញលេញ​ដែរ​។ លោក​អះអាងថា បាន​ចូលធ្វើ​ទាហាន​តាំងពី​អាយុ​១៨​ឆ្នាំ​ដើម្បី​វាយ​ពួក​ប៉ុលពត ត្រូវរបួស​ពេញ​ខ្លួន និង​ពិការភ្នែក​ម្ខាង​មកទល់​សព្វថ្ងៃ​ទៀតផង​។ 

​លោក​ហ៊ុន សែន អំពាវនាវ ឲ្យ​នាំគ្នា​ថែរក្សា និង​ការពារ​សន្តិភាព​ឲ្យបាន​រឹងមាំ​ល្អ ដើម្បី​ប្រទេសជាតិ​កាន់តែ​រីកចម្រើន ហើយ​អនាគត​កូនក្មួយ​យុវជន​យុវនារី​ក៏​កាន់តែ​មាន​ឱកាសល្អៗ​ឆ្ពោះទៅរក​ជីវិត​រុងរឿង​ក្នុងសម័យ​សន្តិភាព​៕

ព័ត៌មានផ្សេងទៀត