ទីបំផុត​​ម្ចាស់​បង​ស្ដេច​ថៃ​​ត្រូវ​គណបក្ស​​សម្រេច​ដក​​បេក្ខភាព​​នាយករដ្ឋមន្ដ្រី​​​​វិញ​ហើយ​

09-02-2019 5:14 pm 1761
រូបភាពបញ្ជីបេក្ខភាពនាយករដ្ឋមន្ដ្រីព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា

​បន្ទាប់ពី​មហាក្សត្រ​ថៃ​ព្រះបាទ​ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន ចេញ​ព្រះ​រាជ្យ​សារ​រិះគន់​ព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ទ្រង់ ជុំវិញ​ការ​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ដ្រី បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នោះ ពេលនេះ​គណបក្ស​ថៃ​រក្សា​ជាតិ បានប្រកាស​នឹង​ដក​បេក្ខភាព​របស់​ព្រះ​នាង​ចេញ​វិញ​។ គណបក្ស​ថៃ​រក្សា​ជាតិ បានសម្រេច​តែងតាំង​ព្រះ​នាង​អ៊ុ​ប៊ុល​រតនា ជា​បេក្ខជន​នាយករដ្ឋមន្ដ្រី​តំណាង​បក្ស ដើម្បី​ចូលរួម​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៤​មីនា​ខាងមុខ​។ 

​ប៉ុន្ដែ​វត្ដ​មាន​របស់​ព្រះ​នាង​ត្រូវបាន​មហាក្សត្រ​ថៃ​ជំទាស់ និង​ថា​ធ្វើឲ្យ​ខូច​ដល់​ប្រពៃណី​សែ​រាជ្យ​វង្ស ដែល​មិនអាច​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​បានឡើយ​។ ព្រះបាទ​ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន​មាន​ព្រះ​បន្ទួល​ថា ម្ចាស់​បង​ធ្វើ​ដូច្នេះ​ពិតជា​រឿង​មិន​សមរម្យ​ទេ​។ ក្រោយ​ព្រះ​រាជ្យ​សារ​បានចេញ គណបក្ស​ថៃ​រក្សា​ជាតិ​ក៏​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​០៩​កុម្ភៈ​នេះ លើកឡើងថា​នឹង​គោរព​តាម​ព្រះ​រាជ្យ​សារ គោរព​តាម​ប្រពៃណី​សែ​រាជ្យ​វង្ស​ដោយ​ភាពស្មោះត្រង់​៕

ព័ត៌មានផ្សេងទៀត