កិច្ចចរចា​ដោះស្រាយ​​សង្គ្រាម​ពាណិជ្ជកម្ម​​អាមេរិក​-​ចិន​​នឹង​ចាប់ផ្ដើម​ជា​ថ្មី​​សប្ដាហ៍​ក្រោយ​

09-02-2019 2:29 pm
រូបភាពទង់ជាតិ​អាមេរិក(ឆ្វេង)និងទង់ជាតិចិន

​កិច្ចពិភាក្សា​ជាន់ខ្ពស់​រវាង​អាមេរិក​ជាមួយ​ចិន នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ​។ ជា​កិច្ច​ពិភាក្សា​រក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម បន្ទាប់ពី​ជួប​គ្នា​ច្រើន​ដង​តែ​គ្មាន​លទ្ធផល​ល្អ​។ សេចក្ដីថ្លែងការណ៍​សេត​វិមាន​ចេញ​កាលពី​ថ្ងៃ​សុក្រ​បញ្ជាក់ថា មន្ដ្រីជាន់ខ្ពស់​តំណាង​អាមេរិក​នឹង​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ដើម្បី​ចូលរួម​កិច្ចពិភាក្សា​នេះ​។ 

​ការប្រកាស​ដូច្នេះ​ស្រប​ពេល​ការផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម នឹង​ផុត​សុពលភាព​៩០​ថ្ងៃ​នៅ​ដើម​ខែ​ក្រោយ​។ លោក​ដូណាល់ ត្រាំ​និង​លោក​ស៊ី ជីន​ពីង បាន​ព្រមព្រៀង​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​៩០​ថ្ងៃ ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​០១​ខែ​ធ្នូ​ឆ្នាំ​មុន ដើម្បី​ទុក​ពេល​ឲ្យមាន​ការចរចា​រក​ដំណោះស្រា​យ​។ ក្រោយ​ផុត​៩០​ថ្ងៃ​បើ​នៅតែ​គ្មាន​ដំណោះស្រាយ លោក​ត្រាំ​នឹង​បញ្ជា​ឲ្យ​ដំឡើងព​ន្ធ​បន្ថែម​លើ​ទំនិញ​នាំចូល​ពី​ចិន មានតម្លៃ​ច្រើនជាង​ការដំឡើង​ពន្ធ​លើក​មុន​ទ្វេដង ហើយ​ក៏​ទំនង​នឹង​ធ្វើឲ្យ​ចិន​សងសឹក​វិញ​ដូច​គ្នា​៕

ព័ត៌មានផ្សេងទៀត