UN៖​​បួន​ឆ្នាំ​ចុងក្រោយ​នេះ​​ជា​ឆ្នាំ​មាន​សីតុណ្ហភាព​​ក្ដៅ​បំផុត​​ក្នុង​ប្រវត្ដិសាស្ដ្រ​

08-02-2019 9:33 am
រូបភាពដីបែកក្រហែងដោយសាររាំងស្ងួត

​បួន​ឆ្នាំ​ចុងក្រោយ​នេះ គឺជា​ឆ្នាំ​ដែលមាន​អាកាសធាតុ​ក្ដៅ​បំផុត គិត​ចាប់តាំងពី​មាន​ការកត់ត្រា​សីតុណ្ហភាព​ពិភពលោក​។ នេះ​បើតាម​ការបញ្ជាក់​ពី​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ ដែលជា​ការវិភាគ​មួយ​អាច​អះអាង​បាន​ថា ការប្រែប្រួល​អាកាសធាតុ​និង​បន្ដ​រយៈពេល​យូរ​។ អង្គការ​សិក្សា​ពី​បញ្ហា​អាកាសធាតុ​អន្ដរជាតិ របស់​អង្គការសហប្រជាជាតិ​(WMO) បាន​និយាយថា ឆ្នាំ​២០១៨​ត្រូវបាន​កំណត់​ជា​ឆ្នាំ​ដែល​ក្ដៅ​បំផុត​ទី​បួន​ក្នុង​ប្រវត្ដិសាស្ដ្រ​។ អង្គការ​សង្កត់ធ្ងន់ថា ចាំបាច់​ត្រូវតែមាន​វិធានការ​បន្ទាន់ ដើម្បី​ទប់ស្កាត់​ការឡើង​កម្ដៅ​ពិភពលោក​។ 

​កម្រិត​នៃ​ការឡើង​កម្ដៅ​ក្នុងពេល​បួន​ឆ្នាំ​មកនេះ មាន​លក្ខណៈពិសេស​ទាំង​នៅលើ​ដី​និង​ក្នុង​សមុទ្រ​។ WMO​បន្ថែមថា សីតុណ្ហភាព​ខ្ពស់​ក៏បាន​រួមចំណែក​បង្ក​ជា​គ្រោះមហន្ដរាយធម្មជាតិ​ធ្ងន់ធ្ងរ​មួយចំនួន​ផងដែរ ដូចជា​ខ្យល់ព្យុះ​និង​ទឹកជំនន់​ជាដើម ដែល​ទាំងអស់នេះ​ជា​បញ្ហា​ត្រូវ​ប្រឈមមុខ​ដោះស្រាយ​៕

ព័ត៌មានផ្សេងទៀត