រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់រួចហើយថា នឹងមិនឲ្យកម្ពុជា ដ៏កម្សត់មួយនេះ ធ្លាក់ក្នុងឥទ្ធិពលនៃភូមិសាស្ត្រនយោបាយរបស់មហាអំណាចណាមួយឡើយ។ បើទោះជាប្រកាសបែបនេះ ប៉ុន្តែជំហររដ្ឋាភិបាលកម្ពុជា នៅរយៈកាលប៉ុន្មានឆ្នាំចុងក្រោយ កាន់តែទោរទៅរកចិន ហើយបែរមកថ្នាំងថ្នាក់ជាមួយអាមេរិក ជាបន្តបន្ទាប់។
កាលពីទសវត្សរ៍ឆ្នាំ១៩៧០ ដោយសារតែកម្ពុជាទន់ខ្សោយ ទាំងសេដ្ឋកិច្ច និងកាទូត បានទាញទម្លាក់ប្រទេសមួយនេះ ចូលក្នុងឥទ្ធិពលនៃភូមិសាស្ត្រនយោបាយរបស់មហាអំណាចទាំងពីរ ម្តងរួចមកហើយ។ កន្លងទៅ ជាង៤០ឆ្នាំ ស្របពេលដែលគេមើលឃើញថា កម្ពុជាកំពុងទោរទៅរកចិន រួមទាំងមានការមន្ទឹលសង្ស័យ ពីមូលដ្ឋានទ័ពចិន នៅកម្ពុជា អាមេរិកបានរើកកាយ រឿងអតីតកាលរបស់ខ្លួនជាមួយកម្ពុជា ដោយដកខ្លួនចេញពីការជាប់ពាក់ព័ន្ធ នៃសង្គ្រាមកាលនោះ ហើយទាញភ្ជាប់ ប្រទេសចិន ថាមានទំនាក់ទំនងយ៉ាងជិតស្និទ ជាមួយខ្មែរក្រហមទៅវិញ។ ការនេះ កំពុងក្លាយជាសង្គ្រាមពាក្យសម្តី រវាង អាមេរិក និងចិន ពីបញ្ហាកម្ពុជា។
អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយនៅកម្ពុជា លោកបណ្ឌិតមាស នី បានបង្ហាញពីការបារម្ភជាខ្លាំង ចំពោះឥទ្ធិពលនៃភូមិសាស្ត្រនយោបាយជាថ្មី របស់មហាអំណាចទាំងពីរ នៅកម្ពុជា។លោកថា ពេលនេះ បើរដ្ឋាភិបាល មិនរឹងមាំ និងជំហរមិនច្បាស់លាសទេ កម្ពុជា អាចនឹងត្រូវរងឥទ្ធិពលនៃភូមិសាស្ត្រនយោបាយ របស់មហាអំណាចអាមេរិក និងចិន ដូទសវត្សរ៍ឆ្នាំ១៩៧០ ជាថ្មីម្តងទៀត មិនខាន ....
ជាបន្ត សូមស្តាប់ ការបញ្ជាក់របស់លោកមាស នី តាមរយៈកិច្ចសម្ភាសជាមួយខុន ប៊ុនថុល ដូចតទៅ៖