លោក​គង់ គាំ​៖​​ការប្រកាស​​ចូល​ស្រុក​​របស់​សម រង្ស៊ី​ គ្រាន់តែ​​ជា​ផ្គរ​ មិនដែល​​ភ្លៀង​​

31-01-2019 3:20 pm 3158
លោកសម រង្ស៊ី និងលោកគង់ គាំ

​លោក​សម រង្ស៊ី ដែល​កំពុង​និរទ្ទេស​ខ្លួន នៅ​ក្រៅប្រទេស គេច​ពី​សំណាញ់​ច្បាប់​របស់​កម្ពុជា បានបញ្ជាក់​ជំហរ​ចុងក្រោយ​ថា នឹង​វិល​ចូល​ស្រុក​វិញ នៅ​ឆ្នាំ​២០១៩​នេះ​។ ដំណឹង​នេះ ត្រូវបាន​រាជរធ្ឋាភិបាល រួមទាំង​កម្លាំងប្រដាប់អាវុធ បាន​ព្រមាន​កម្ចាត់ លោក​សម រង្ស៊ី​ទៀតផង​។​

​ប៉ុន្តែ អតីត អ្នក​ជំនិត​នឹង​លោក​សម រង្ស៊ី ដែល​ពេលនេះ បែរ​ចេញទៅ​សាង​ទ្រនុំ​នយោបាយ​ថ្មី គឺ​លោក​គង់ គាំ អះអាងថា លោក​មិន​ចាប់អារម្មណ៍​នឹង​ការប្រកាស​របស់លោក​ស​ម រង្ស៊ី ពេលនេះ​ទេ​។ មិន​ចាប់អារម្មណ៍ ព្រោះ​ការប្រកាស​បែបនេះ របស់លោក​សម រង្ស៊ី មិនមែនជា​លើក​ទី​១​ឡើយ ហើយ​លោក​សម រង្ស៊ី ក៏​មិនដែល​ធ្វើ​ដូច​ការប្រកាស​ដែរ​។ លោក​ថា ការប្រកាស​ចូល​ស្រុក របស់លោក​សម រង្ស៊ី​នេះ ប្រៀបបាន​នឹង​ផ្គរ តែ​មិនដែល​ភ្លៀង​។ តែ​លោក​ថា រដ្ឋាភិបាល ដែល​ត្រៀម​កម្ចាត់ លោក​សម រង្ស៊ី ក៏​ជា​រឿង​ហួសហេតុ មួយ​ដែរ ....

​ជា​បន្ត សូម​ស្តាប់ លោក​គង់ គាំ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល នៅក្នុង​នាទី​ហេតុការណ៍​សំខាន់ ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត