លោក​មាស នី​៖​​ការបង្កើន​អាសនៈ​​ក្រុមប្រឹក្សា​​រាជធានី​ ខេត្ត​ ក្រុង ​ស្រុក ​ខណ្ឌ ​ដើម្បី​ពង្រឹង​បក្ស​ ឬ​រដ្ឋ​?​

27-01-2019 2:57 pm 3842

​ក្រោយពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោតក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ បាន​ចូល​ជា​ធរមាន រដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ ស្តីពី​ការកំណត់​ចំនួន​សមាជិក ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​អាណត្តិ​ទី​៣​នេះ មាន​ការកើនឡើង គួរឲ្យកត់សម្គាល់ បើ​ធៀប​នឹង​អាណត្តិ​មុនៗ ដែល​រដ្ឋាភិបាល​ធ្លាប់បាន​បញ្ជាក់ថា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ នៅ​ថ្នាក់ក្រោម​ជាតិ ឲ្យ​កាន់តែ​ប្រសើរ​។ ប៉ុន្តែ លោក​មាស នី អ្នកតាមដាន​ស្ថានភាព​សង្គម​កម្ពុជា មើលឃើញ​ផ្ទុយ​ពី​ការអះអាង​របស់​រដ្ឋាភិបាល​។ លោក​ថា តាំងពីដើម​មក បក្ស​កាន់អំណាច បាន​ប្រមូល​គ្នីគ្នា បង្កើត​តួនាទី ប្រមូល​កម្លាំង​ក្នុង​បក្ស តែ​មិនមែន ជា​កំណែទម្រង់ ដើម្បីឲ្យ​ឆ្លើយត​មនឹង​តម្រូវកា​រនៃ​សេវាកម្ម ឬ​ប្រព័ន្ធ​រដ្ឋបាល​របស់​រដ្ឋ​នោះទេ​។​

​លោក​មាស នី ថា លោក​មិន​ជំទាស់​នឹង​ការបង្កើន​ចំនួន​សមាជិក ក្រុមប្រឹក្សា នេះ​ទេ តែ​អ្វី​ដែលជា​ចម្ងល់ ថា​តើ ការបង្កើន​ចំនួន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ នេះ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​បក្ស ឬ ដើម្បី​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋ​?

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​មាស នី តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត