ក្រុម​ឃ្លាំមើល​​ពាណិជ្ជកម្ម​​ជប៉ុន​​គ្រោង​ស៊ើបអង្កេត​​ក្រុមហ៊ុន​យក្ស​៤​​របស់​អាមេរិក​

21-01-2019 9:30 am
រូបភាពឡូហ្គោសម្គាល់ក្រុមហ៊ុនទាំង៤របស់អាមេរិក

​ក្រុម​ឃ្លាំមើល​ពាណិជ្ជកម្ម​របស់​ជប៉ុន នឹង​ស៊ើបអង្កេត​ថា​តើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​របស់​អាមេរិក​ចំនួន​៤ កំពុង​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ​ឬ​អត់​។ ក្រុមហ៊ុន​ទាំង​បួន​ដែល​នឹងត្រូវ​ស៊ើបអង្កេត មានដូចជា​ក្រុមហ៊ុន Google, Apple, Facebook និង​ក្រុមហ៊ុន​Amazon​។ គណៈកម្មាធិការ​ពាណិជ្ជ​កម្ម​យុត្ដិធម៌​ជប៉ុន​សង្ស័យថា ក្រុមហ៊ុន​ទាំង​៤​ទទួលបាន​ផលប្រយោជន៍​មិន​យុត្ដិធម៌ តាមរយៈ​ការប្រមូល​ទិន្នន័យ​ជាច្រើន ។​

​ក្រុម​ឃ្លាំមើល​កំពុង​ថ្លឹងថ្លែង​ពី​ជម្រើស​នៃ​ការ​អនុវត្ដ​ច្បាប់ ប្រឆាំងនឹង​ការធ្វើ​អាជីវកម្ម​ផ្ដាច់មុខ​របស់​ជប៉ុន ទៅកាន់​ក្រុមហ៊ុន​ទាំង​៤​។ នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ គណៈកម្មាធិការ​នឹង​ចាប់ផ្ដើម​សម្លឹងមើល​លើ​ប្រតិ​ប​ត្ដិ​ការជា​ជំហាន​ចាប់ផ្ដើម​។ គណៈកម្មាធិការ​នឹង​ស្ទង់​មតិ​អ្នកប្រើប្រាស់ ហើយនឹង​សម្ភាសន៍​មន្ដ្រី​ក្រុមហ៊ុន​ទាំង​៤​ផងដែរ​។ ចំពោះ​លទ្ធផល​នៃ​ការស៊ើបអង្កេត នឹងត្រូវ​ចងក្រង​ឡើង​ក្នុងពេល​ពីរ​ឬ​បី​ខែក្រោយ​៕

ព័ត៌មានផ្សេងទៀត