មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​៖ កម្ពុជា​នៅតែ​សង្ឃឹម​អាច​តវ៉ា​ជាមួយ​អឺរ៉ុប​ទាក់ទង​នឹង​ពន្ធ​អង្ករ​

19-01-2019 8:39 am 1621

​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លើកឡើងថា កម្ពុជា​នៅតែ​មានសង្ឃឹម​ក្នុង​ការតវ៉ា​ជាមួយ​សហភាព​អឺរ៉ុប ពាក់ព័ន្ធ​នឹង​ការយកពន្ធ​នាំចេញ​អង្ករ​របស់​កម្ពុជា ក្នុង​រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ ២០១៩-២០២១ ។ 

​លោក​បញ្ជាក់ថា ការសង្ឃឹម​នោះ គឺ​ដោយសារតែ​លោក​មើលឃើញ​នូវ​ភាព​ចន្លោះប្រហោង នៃ​ការដាក់ចេញ​នូវ​សេចក្តីសម្រេច​របស់​សហ​ភាព​អឺរ៉ុប ។ មន្ត្រី​រូបនេះ​សង្ឃឹមថា ប្រព័ន្ធ​ដោះស្រាយ​វិវាទ​របស់​អង្គការ WTO នឹង​ដំណើរការ​ឡើងវិញ ដើម្បីឱ្យ​កម្ពុជា​អាចធ្វើ​ការតវ៉ា​បាន​ជុំវិញ​បញ្ហា​នេះ ។​

​ការ​ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃទី​១៨ ខែ​មករា ។​

​សូម​ស្តាប់​ប្រសាសន៍​លោក សុខ សុភ័ក្ត្រ ៖

ព័ត៌មានផ្សេងទៀត