គ​.​ជ​.​ប ​បញ្ជូន​សេចក្ដីព្រាង​បទបញ្ជា​​ការបោះឆ្នោត​មួយ​​ទៅ​គ្រប់ភាគី​ពិនិត្យ​និង​ឱ្យយោបល់​​

14-01-2019 12:31 pm 572
  ស្តាប់
ស្តាប់ជាសំឡេង

​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប នឹង​បញ្ជូន​សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ទៅ​គ្រប់ភាគី​ពាក់ព័ន្ធ ដូចជា រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​គណបក្សនយោបាយ​ជាដើម ដើម្បី​ពិនិត្យ​ឱ្យយោបល់​ទៅលើ​សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី​នេះ​។ ក្នុងករណី​ប្រសិនបើ​មាន​ការបញ្ចេញមតិ​យោបល់​ច្រើន ទៅលើ​សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី​ខាងលើនេះ នោះ គ​.​ជ​.​ប នឹង​ប្រជុំ​ធ្វើការ​ពិភាក្សា​លើ​ចំណុច​នីមួយ​ឡើងវិញ​។ តែបើ​គ្មាន​មតិយោបល់​ច្រើន​ទេ គ​.​ជ​.​ប នឹង​សម្រេចយក​តែម្ដង​។ 

​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​បញ្ជាក់ប្រាប់​វិទ្យុ​វា​យោ នៅ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៩​នេះ ថា សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ពិតជា​មាន​សារសំខាន់​ណាស់ សម្រាប់​ដំណើរការ​បោះឆ្នោត ពីព្រោះ​សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី​នេះ មាន​ការដាក់ឱ្យ​ពិភាក្សា​ពី​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​…………

​សំឡេង​៖

​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ខាង​ម​មុខ​នេះ ដែលជា​ការបោះឆ្នោត​អសកល​។ យ៉ាងណាក៏ដោយ​សម្រាប់​ការបោះឆ្នោត​នេះ​គេ​នៅ​មិនទាន់​ដឹងថា នឹងមាន​គណបក្សនយោបាយ​ចំនួន​ប៉ុន្មាន​ទេ ដែល​ចូលរួម​ប្រកួតប្រជែង​។ ប៉ុន្តែ​បើតាម​លោក​ហង្ស ពុទ្ធា បានឱ្យដឹងថា គ្រប់​គណបក្សនយោបាយ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ អាច​ដាក់ពាក្យ​ចូលរួម​ប្រកួតប្រជែង​បាន​៕

ព័ត៌មានផ្សេងទៀត