លោក​យ៉ង សាំង​កុមារ​ លើកទឹកចិត្ត​រដ្ឋាភិបាល​​អនុវត្ត​គោលនយោបាយ​​គណបក្ស​មូលដ្ឋាន​​ទប់​ការដក​ EBA​

13-01-2019 3:06 pm 5836

មកដល់ពេលនេះ បញ្ហា​ព្រមាន​ដក​EBA​របស់​អឺរ៉ុប និង​GSP របស់​អាមេរិក ពី​កម្ពុជា អាចមាន​ភាគរយ​ច្រើន​។ ប៉ុន្តែ ដើម្បី​ទប់ទល់​ស្ថានភាព​នេះ រដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន ក្នុង​ការពង្រឹង​គោលនយោបាយ​ធុរកិច្ច បង្ក​ភាពងាយស្រួល​ដល់​អ្នករ​ក​ស៊ី​ក្នុងស្រុក​...​។ តែ​យ៉ាងណា លោក​យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម និង​ជា​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅតែ​បារម្ភ ពី​ហានិភ័យ​។​

​លោក​យ៉ង សាំង​កុមារ មើលឃើញថា រដ្ឋាភិបាល​កំពុង​អនុវត្ត​ជា​បណ្តើរៗ នូវ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់លោក ដែល​គោលនយោបាយ​នេះ លោក​ថា អាចជួយ​សេដ្ឋកិច្ចជាតិ​រឹងមាំ អាច​ទប់ទល់​ការដក​EBA ពី​អឺរ៉ុប​បាន​។ ដូច្នេះ លោក​លើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យក​គោលនយោបាយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទៅ​អនុវត្តឲ្យ​បានល្អ ដើម្បី​ជា​ប្រយោជន៍​ដល់​ជាតិ​ទាំងមូល​....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​យ៉ង សាំង​កុមារ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត