វិធី​ព្យាបាល​ជំងឺ​រលាក​ភ្នែក​លើ​សត្វ​គោ ក្របី ដោយ​ធាតុ​ផ្សំ​ពី​ធម្មជាតិ​

12-01-2019 11:28 am 4886

​រោគសញ្ញា ៖
- ចាប់​ឈឺ​ភ្នែក​ដំបូង ៖ សត្វ​មាន​ហូរ​ទឹកភ្នែក បិទ​ភ្នែក​ព្រឹមៗ ភ្នែក​ឡើង​ហើម និង​មាន​ពណ៌​ក្រហម ។​
- ឈឺ​យូរហើយ ៖ ពពឹកភ្នែក​ខាប់ៗ ភ្នែក​ពាស​ដោយ​អាចម៍​ភ្នែក​ខាប់ៗ ពណ៌​ស ។​

​មូលហេតុ ៖ អាច​បណ្តាល​មក​ពី​សត្វ​ខាំ របួស​ភ្នែក ជំងឺឆ្លង​ភ្នែក កង្វះ​វីតាមីន​អា សំរាម​ចូល​ភ្នែក ពិស​ពស់ ។​

​វិធានការ​ការពារ ៖ 
- ឱ្យ​ស៊ី​អាហារ​បៃតង ដើម្បី​ការពារ​ជំងឺ​កង្វះ​ជីវជាតិ​អា ។​
- បំបែក​សត្វ​ឈឺ ចេញ​ពី​សត្វ​ជា ។​

​វិធី​ព្យាបាល (​បន្ត​ការព្យាបាល​៥​ថ្ងៃ បើសិនជា​មិន​ទាន់​ជា​ទៀត ត្រូវ​ទាក់ទង​ហៅ​ពេទ្យសត្វ​មក​ជា​បន្ទាន់​)
- ស្ងោរ​ស្លឹក​ទទឹម​ស្រស់​ចំនួន​២ ទៅ​៣​ទូក​ដៃ ក្នុង​ទឹក​៥ ទៅ​៦​ពែ​ង រយៈពេល​១០​នាទី យក​ទឹក​នោះ មក​លាង​ភ្នែក​២​ដង ក្នុង​មួយ​ថ្ងៃ រយៈពេល​៣ ទៅ​៤​ថ្ងៃ ។ 
- យក​ទឹកដូង​លាង​ភ្នែកគោ ក្របី​ឈឺ​២​ទៅ​៣​ដង​ក្នុង​មួយថ្ងៃ រយៈពេល​៣​ទៅ​៥​ថ្ងៃ ។​
- ស្ងោរ​ស្លឹកម្លូ​៥​សន្លឹក ក្នុង​ទឹក​កន្លះ​លីត្រ ហើយ​ទុកឱ្យ​ត្រជាក់ ។ យក​ទឹក​នេះ លាង​ភ្នែក​២​ដង​ក្នុង​មួយថ្ងៃ លាង​រយៈពេល​៣​ទៅ​៥​ថ្ងៃ ។​
- ស្ងោរ​ផ្កាម្លិះ​១​ទូក​ដៃ ពូត​យក​ទឹក ហើយ​បន្តក់​ដាក់​ភ្នែក​ឈឺ​៣​ទៅ​៤​ដំណ​ក់ ២​ដង​ក្នុង​មួយថ្ងៃ ។ 

​ដកស្រង់​ចេញពី​សៀវភៅ មេរៀន​ពី​កសិករ របស់​អង្គការ​សេ​ដាក ៕

ព័ត៌មានផ្សេងទៀត