គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១០​លើក​​បណ្ដាលឱ្យ​ស្លាប់​​និង​របួស​ជាង​១០​នាក់​​

12-01-2019 10:35 am 472

​ស្លាប់​៤​នាក់​, របួសស្រាល​ម្នាក់​និង​របួសធ្ងន់​១០​នាក់ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១០​លើក នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បណ្ដាលឲ្យ​ខូតខាត​ម៉ូតូ​ចំនួន​១១​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង​, និង​រថយន្ដ​ធុន​ធំ​២​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន​ល្មើស​ល្បឿន​, មិន​គោរព​សិទ្ធិ​, បត់​គ្រោះថ្នាក់ និង​ស្រវឹង​ជាដើម​។​

​សូមបញ្ជាក់ថា រយៈពេល​១១​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១១៩​លើក បណ្ដា​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៤៧​នាក់​, របួសធ្ងន់​១៤០​នាក់ និង​របួសស្រាល​៩១​នាក់​៕

ព័ត៌មានផ្សេងទៀត