ក្រសួង​អំពាវនាវ​ដល់​ពលរដ្ឋ​​ឱ្យ​ឈប់​ប្រើ​ផលិតផល​​ដែល​គ្មាន​ប្រភព​ច្បាសលាស់​​

12-01-2019 10:15 am

​ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​ឈានដល់​ការបាត់បង់​អាយុជីវិត ដោយសារ​ការ​គាំងបេះដូង សម្រាប់​អ្នកប្រើប្រាស់ ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បញ្ឈប់​ការប្រើប្រាស់​ផលិតផល​តាម​ប្រព័ន្ធ​អន​ឡាញ ពិសេស​តាម​សង្គម​ទំនាក់ទំនង Facebook ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​គ្មាន​ការចុះ​បញ្ជិកា គ្មាន​ច្បាប់​អនុញ្ញាត ពី​ក្រសួងសុខាភិបាល​។​

​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល បាន​ហាមឃាត់​ការ​នាំចូល លក់​ចែកចាយ និង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម Facebook នូវ​ផលិតផល​ជាច្រើន​ប្រភេទ ដែលមាន​ចរាចរ តាម​គណនី​ឈ្មោះ San San Clinic, Health and Medicine Cambodia និង​ឱសថ​បំប៉ន ផ្លូវភេទ បុរស​ឈ្មោះ AIDE FORTE ជាដើម​៕


ព័ត៌មានផ្សេងទៀត