មេបញ្ជាការ​ទ័ព​៖ កងទ័ព​កម្ពុជា​-​ចិន​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ឈរ​លើ​គោលនយោបាយ​តែមួយ​

12-01-2019 9:47 am 552
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​កងទ័ពជើងទឹក នៃ​កងទ័ព​រំដោះប្រជាជន​ចិន នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​លើកឡើង​ថា កងទ័ព​កម្ពុជា​និង​ចិន មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ ជា​យុទ្ធសាស្ត្រ ឈរ​លើ​គោលនយោបាយ​រួម ។ លោក​ថា នៅក្នុង​ខែ​មីនា ខាងមុខ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ គ្រោង​នឹង​បង្កើន​លំ​ហាត់​សមយុទ្ធ​រួម​គ្នា​ទ្រង់ទ្រាយ​ធំ​ជាង​មុន...

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ លើកឡើងថា កងទ័ព​កម្ពុជា​-​ចិន មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​ជា​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ ឈរ​លើ​គោលនយោបាយ​តែមួយ ធ្វើឱ្យ​កងទ័ព​ប្រទេស​ទាំង​ពីរ បាន​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក និង​បាន​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ផ្សេងៗ ដូចជា អំពើ​ភេរវកម្ម​ឆ្លងដែន ការជួញដូរ​មនុស្ស គ្រឿងញៀន ។​

​លោក​បន្តថា ជាមួយគ្នានេះ កងទ័ព​ទាំង​ពីរ បាន​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​នាគ​មាស ជា​រៀងរាល់ឆ្នាំ ស្តីពី​ការប្រឆាំង​ភេរវកម្ម និង​សង្គ្រោះ​មហន្តរាយ ។ លោក​ថា នៅ​ខែ​មីនា ឆ្នាំ​២០១៩​ខាងមុខនេះ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ បាន​បង្កើន​លំ​ហាត់​នេះ ដល់​ថ្នាក់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ជាង​មុន ដើម្បី​បង្កើន​សមត្ថភាព និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ខ្ពស់​ថែម​មួយ​កម្រិត​ទៀត ។​

​អគ្គមេបញ្ជាការ​រូបនេះ ក៏​បាន​សម្តែង​ការស្វាគមន៍ ចំពោះ​គណៈប្រតិភូ​កងទ័ពជើងទឹក​រំដោះប្រជាជន​ចិន ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព​ទាំង​ពីរ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត ។​

​លោក​ឧត្តមនាវីទោ ស៊ូ ហាយ​ហ័រ បានបញ្ជាក់​ថា នាវាចម្បាំង​ដែល​ចូល​សំចត នៅ​ខេត្ត​ព្រះសីហនុ មាន​ចំនួន​៣​គ្រឿង ។ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃនេះ កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ បាន​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​រួមគ្នា​មួយ ស្តី​ពី​ការបញ្ជូនសា​រលើ​ផ្ទៃសមុទ្រ​ផងដែរ ៕

ព័ត៌មានផ្សេងទៀត