លោក​ហ៊ុន​សែន​ប្រកាស​មិន​ឱ្យ​មាន​ផ្នែក​ណា​ផ្សេង​ក្រៅ​ពី​នគរបាល​និង​គយ​នៅតាម​ព្រំដែន​

12-01-2019 9:00 am
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុងជំនួប​សំណេះសំណាល និង​ពិសា​បាយ​សាមគ្គី​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន ចំនួន​៤.៥០០ នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​មករា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាសថា នឹង​មិន​ឱ្យមាន​ផ្នែក​ណាមួយ​ផ្សេង​ទៀត​ទេ ក្រៅ​ពី​នគរបាល នគរបាល​និង​គយ នៅ​តាម​ច្រកព្រំដែន...

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចាប់ពី​ពេលនេះ​តទៅ នៅ​តាម​ច្រកព្រំដែន​ទាំងអស់ គឺ​មិន​ឱ្យ​មាន​ផ្នែក​ណា​ផ្សេង​ក្រៅតែពី «​នគរបាល​អន្តោប្រវេសន៍ និង​គយ​» តែប៉ុណ្ណោះ ។ ភ្នាក់ងារ​ដទៃៗ​ទៀត រួម​ទាំង​កាំ​កុង​កុងត្រូល គឺ​ត្រូវ​ដកចេញ​ឱ្យអស់ ។ 

​លោក​ថា ទន្ទឹមនឹងនោះ ក៏​ត្រូវ​បញ្ចុះ​តម្លៃ​ស្កែន (Scan) ទំនិញ​ផងដែរ ដើម្បី​ឱ្យ​អ្នក​រកស៊ី ទទួលបាន​ផល​ចំណេញ​កាន់តែច្រើន ។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាប់​ថា ការអនុវត្ត​បែបនេះ គឺ​ដើម្បី​ចូលរួមចំណែក​ក្នុង​ការលុបបំបាត់​ភាព​អសកម្ម​ផ្សេងៗ និង​អំពើពុករលួយ​ជាដើម ម្យ៉ាងទៀត គឺ​បាន​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​ពាណិជ្ជករ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការប្រកប​អាជីវកម្ម​ផងដែរ ហើយ​វា ក៏​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ចជាតិ មាន​ដង្ហើម​រស់​បាន​ដោយ​ស្រួល ។​

​គូសបញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​សំណេះសំណាល និង​ពិសា​បាយ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន ចំនួន ៤.៥០០ នាក់ មក​ពី​ស្ថាប័ន​ផ្សេងៗ ដែល​ធ្វើឡើង នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​មករា នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។ ជំនួប​សំណេះសំណាល​នេះ គឺជា​ជំនួប​លើក​ទី​៣ ប្រចាំឆ្នាំ ២០១៩ ៕

ព័ត៌មានផ្សេងទៀត