អាជ្ញាធរ​សម្រេច​រំកិល​រូបសំណាក់​នាង​គ​ង្ហី​ង​ទៅ​សួន​មុខ​ស្ថានីយប្រេងឥន្ធនៈ​តូ​តាល់​

11-01-2019 1:35 pm 512

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​រំកិល​រូបសំណាក់​នាង​គ​ង្ហី​ង​ពី​កន្លែងចាស់ ទៅ​ដាក់​នៅ​ចំណុច​សួន​មុខ​ស្ថានីយ​ប្រេងឥន្ធនៈ​តូ​តាល់​វិញ ដើម្បី​លើកកម្ពស់​សោភ័ណភាព​រូបសំណាក់ និង​លើកកម្ពស់​រូបសំណាក់​ឱ្យ​ខ្ពស់​ជាង​កន្លែងចាស់ ។ 

​ម្យ៉ាងទៀត ការសម្រេច​ប្តូរ​ទីតាំង​នេះ ក៏​ជា​ផ្នែក​មួយ នឹង​ជួយ​កែលម្អ​លំហូរ​ផ្លូវ​បត់​ស្តាំ នៅត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​រវាង​វិថី​ទេព​ផន (១៨២) កែង​មហាវិថី​ព្រះ​មុនី​រ៉េត (២១៧) ។​

​ការសម្រេច​ប្តូរ​ទីតាំង​ចាស់​នេះ ធ្វើឡើង​ក្រោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ស្ថានភាព​ចរាចរណ៍​ជាក់ស្តែង នៅត្រង់​ចំណុច​ភ្លើងស្តុប​នាង​គ​ង្ហី​ង កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ។ នេះ​បើ​តាម​ទំព័រ​ហ្វេ​សប៊ុក រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ដដែល ៕

ព័ត៌មានផ្សេងទៀត