របាយការណ៍​៖​​អាមេរិក​​នឹង​បាត់បង់​​តំណែង​​មហាអំណាច​​សេដ្ឋកិច្ច​​នៅ​ឆ្នាំ​២០២០

11-01-2019 12:17 pm
  ស្តាប់
ស្ដ្រីម្នាក់​កំពុង​កាន់​ទង់ជាតិ​អាមេរិក
ស្តាប់ជាសំឡេង

​សហរដ្ឋអាមេរិក​អាច​នឹង​បាត់បង់​តំណែង​របស់ខ្លួន ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ​ក្នុង​លោក នៅ​ឆ្នាំក្រោយ​នេះហើយ  និង​ទំនង​មិនអាច​វិល​មក​កាន់តំណែង​ចាស់​វិញ​បានទេ ខណៈ​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី​កំពុង​មានអំណាច​។ យោងតាម​ការស្រាវជ្រាវ​ចេញផ្សាយ​ក្នុង​សប្ដាហ៍​នេះ ដោយ​ធនាគារ​Standard Chartered ចិន​នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ​ក្នុង​លោក នៅ​ឆ្នាំ​២០២០​។ ការអះអាង​ដូច្នេះ​ដោយ​ផ្អែកលើ​សមភាព​នៃ​ការទិញ អត្រា​ប្ដូរប្រាក់ និង​ផលិតផល​ក្នុងស្រុក​សរុប​។​

​គ្រាន់តែ​ប្រើប្រាស់​សមភាព​អំណាច​នៃ​ការទិញ​តែមួយ ចិន​ត្រូវបាន​ចាត់ទុកជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​រួចទៅហើយ ប៉ុន្ដែ​ស្ថិត​លើ​មូលដ្ឋាន​សំខាន់​មួយ សហរដ្ឋអាមេរិក​នៅតែ​រក្សា​ការ​នាំមុខ​។ របាយការណ៍​របស់​ធ​នា​គារ​Standard Chartered បានបញ្ជាក់​បន្ថែមថា​ត្រឹម​ឆ្នាំ​២០៣០ ប្រទេស​ឥណ្ឌា​នឹងចូលរួម​ប្រកួតប្រជែង​មួយទៀត ដោយសារ​ឥណ្ឌា​មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​កើនឡើង​ពី​៦​ភាគរយ​មក​ជិត​៨​ភាគរយ​។ ឥណ្ឌា​នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​ចម្បង​មួយ ព្រោះតែ​ការរីកចម្រើន​របស់គេ​។ ឥណ្ឌា​នឹង​ជំនួស​តំណែង​លេខ​ពីរ​របស់​ចិន ខណៈ​ចិន​ឈរ​នៅ​លេខ​មួយ ហើយ​អាមេរិក​ស្ថិតនៅ​លេខ​បី ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​លោក​។​

​គួរ​បញ្ជាក់ដែរថា នៅ​ឆ្នាំ​២០៣០​ផលិតផល​ក្នុងស្រុក​សរុប​នៅ​អាស៊ី នឹងមាន​ប្រហែល​៣៥​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក កើនឡើង​ពី​២៨​ភាគរយ​កាលពី​ឆ្នាំ​២០១៨ និង​កើនឡើង​ពី​២០​ភាគរយ​កាលពី​ឆ្នាំ​២០១០​។ នៅ​ឆ្នាំ​២០៣០ ប្រទេស​នៅ​អាស៊ី​ចំនួន​៦​នឹង​ស្ថិតក្នុង​ចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​១០​ក្នុង​លោក ដែល​ប្រទេស​ទាំង​៦​នោះ​មានដូចជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី តួ​ក​គី រុស្ស៊ី និង​ជប៉ុន​៕

ព័ត៌មានផ្សេងទៀត