ព្រឹទ្ធសភា​​ឯកភាព​លើ​វិសោធនកម្ម​ច្បាប់​​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​​

11-01-2019 11:02 am 964

​ព្រឹទ្ធសភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​បើក​សម័យប្រជុំ​របស់ខ្លួន ដោយមាន​របៀបវារៈ​ចំនួន​២ គឺ​ទី​១ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្ដីស្នើច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ទី​២ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្ដីស្នើច្បាប់​ស្ដីពី វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​។​

​នៅក្នុង​សម័យប្រជុំ​នោះ ព្រឹទ្ធសភា​កម្ពុជា បាន​ឯកភាព​ទាំងស្រុង​លើ​របៀបវារៈ​ចំនួន​២​ខាងលើនេះ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ព្រឹទ្ធសភា ចុះ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩៕

ព័ត៌មានផ្សេងទៀត