អ្នកជំនាញ​ចិន​៖​១៥​ឆ្នាំ​ខាងមុខ​​ពាក់កណ្ដាល​​នៃ​ការងារ​បច្ចុប្បន្ន​​នឹងត្រូវ​បាត់បង់​

11-01-2019 10:47 am 861
លោក Kai-Fu Lee

​បើតាម​ការអះអាង​ពី​អ្នកជំនាញ​ឈានមុខ​ផ្នែក​បច្ចេកវិទ្យា​សិប្បនិម្មិត​ចិន បានឲ្យដឹងថា ស្ទើរតែ​ពាក់កណ្ដាល​នៃ​ការងារ​បច្ចុប្បន្ន នឹងត្រូវ​បោះបង់ចោល​ត្រឹមតែ​រយៈពេល​១៥ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។ លោក Kai-Fu Lee ជា​អ្នកនិពន្ធ អ្នកវិនិយោគ និង​ជា​អ្នកដឹកនាំ​ផ្នែក​បច្ចេកវិទ្យា​មានបទពិសោធន៍​ជាង​៣០​ឆ្នាំ បាន​អះអាងថា ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្ដិ ដែល​ស្រដៀង​នឹង​អ្វីដែល​កសិករ​បាន​ជួបប្រទះ អំឡុងពេល​ធ្វើ​បដិវត្ដន៍​ឧស្សាហកម្ម​ដូច្នេះ​ដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​Daily Mail​។ 

​លោក​បាន​ព្រមាន​ដល់​អ្នក​ដែល​អាច​ប្រឈម​ហានិភ័យ​ខ្ពស់ ត្រូវ​ចាប់ផ្ដើម​សង្គ្រោះ​ស្ថានភាព​របស់​ពួកគេ ដើម្បី​ប្រឡូក​ក្នុង​ពិភពលោក​សម័យថ្មី​។ លោក​បានចេញ​ការព្រមាន​ផងដែ​រថា ប្រព័ន្ធ​អប់រំ​នឹងត្រូវ​សម្រប​ខ្លួន ដើម្បី​ត្រៀម​ទទួល​យុវជន​ជំនាន់​ថ្មី ជាមួយ​ទិដ្ឋភាព​ថ្មី បរិបទ​ថ្មី​។ លោក​បន្ថែមថា នៅ​ថ្ងៃ​អនាគត​អាចជា​យុគសម័យ​របស់​បច្ចេក​វិទ្យា​វៃឆ្លាត​សិប្បនិម្មិត ប៉ុន្ដែ​វា​ក៏​មិនអាច​អភិវឌ្ឍ​បាន​គ្រប់យ៉ាង​ដែរ​។ 

​សូមបញ្ជាក់ថា ការងារ​ដែលមាន​ហានិភ័យ​ខ្ពស់បំផុត​ក្នុង​រយៈពេល​២​ទសវត្សរ៍​ខាងមុខ គឺជា​ការងារ​ដែល​អាច​ជំនួស​ដោយ​បច្ចេកវិទ្យា​មនុស្ស​យន្ដ ដូចជា​ទូរគមនាគមន៍ ការគាំទ្រ​ដល់​អតិថិជន កម្មករ​តាម​ឃ្លាំង អ្នក​គិតលុយ កម្មក​រលក់​អាហារ​ប្រភេទ​វេច​ខ្ចប់​លឿនៗ និង​កម្មករ​លាងចាន​ជាដើម​៕

ព័ត៌មានផ្សេងទៀត