លោក​ហ៊ុន ម៉ា​ណែ​ត​៖​​រដ្ឋាភិបាល​​នឹង​ប្រែក្លាយ​​ព្រំដែន​​​ទៅជា​តំបន់​​មិត្តភាព​​និង​សេដ្ឋកិច្ច​​

11-01-2019 10:02 am 511
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​សិក្ខាសាលា បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ ឆ្នាំ​២០១៨ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ យោធា​សន្តិសុខ​ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង ថ្មីៗ​នេះ លោក​ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ពជើងគោក បាន​លើកឡើងថា ព្រំដែន​ជា​រឿង​ត្រូវ​ទទួលខុសត្រូវ​ទាំងអស់គ្នា ការពារ​ទឹកដី ត្រូវធ្វើ​តាម​គ្រប់​រូបភាព មិន​សំដៅថា ទៅ​វាយ​ប្រយុទ្ធ ដូច​កាល​នៅ​ព្រះវិហារ​ទើប​ថា​ជា​ការពារ​ព្រំដែន​នោះទេ​។​

​លោក​ហ៊ុន ម៉ា​ណែ​ត ថា ការការពារ​ទឹកដី​ត្រូវធ្វើ​តាម​គ្រប់​រូបភាព​ទាំងអស់ ព្រោះ​មាន​រូបភាព​ច្រើនណាស់ ក្នុង​ការការពារ​ទឹកដី និង​ការដណ្ដើម​ប្រៀប​ឈ្នះ​។​

​លោក​ដាស់តឿន ដល់​កងកម្លាំង​ថា រដ្ឋាភិបាល មាន​ទិសដៅ​ច្បាស់លាស់ គឺ​«​ការ​ប្រែក្លាយ​ព្រំដែន​ពី​តំបន់​សមរភូមិ​ទៅជា​តំបន់​មិត្តភាព និង​សេដ្ឋកិច្ច គឺ​យើង​ត្រូវធ្វើ​តាម​ទិសដៅ​នេះ ឲ្យ ប៉ុន្តែ​មិន​ធ្វើ​អ្វី​ឲ្យ​បាត់​ប្រៀប​នោះទេ ព្រោះ​រឿង​ព្រំដែន​នេះ​គឺជា​រឿង​យូរអង្វែង​។ ដូច្នេះ​សូម​យកចិត្តទុកដាក់​ក្នុង​ការថែរក្សា និង​ការឈរជើង​របស់​កង​កម្លាំង​របស់​យើង​»​។ 

​លោក​និយាយថា ដើម្បី​ថែរក្សា​ប្រៀប​ឈ្នះ និង​ការពារ​ស្ថិរភាព​សង្គម ការងារ​នយោបាយ និង​ការងារ​សន្តិសុខ គឺ​ដើរ​ទន្ទឹមគ្នា គឺ​ការប្រមូល​កម្លាំង​មហាជន ដើម្បី​ជួយ​ទៅដល់​ប្រជាពលរដ្ឋ​ដើម្បី ឲ្យ​មហាជន​ផ្ដល់​ជំនឿ​ទៅលើ​កងទ័ព និង​រដ្ឋាភិបាល ដែល​នេះ​គឺជា​ការចូលរួម​ដ៏​សំខាន់​។​

​លោក​អះអាងថា រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​នៅក្នុង​ការងារ​កំណែទម្រង់ ដើម្បី​ធ្វើឲ្យ​ប្រព័ន្ធ​ការងារ​ដើរទៅ​រលូន និង​ប្រសិទ្ធភាព​នៅក្នុង​ការដឹកនាំ​បញ្ជា និង​បន្សល់​ប្រព័ន្ធ​ការងារ​នេះ​ទុក ឲ្យ​នាយទាហាន​ជំនាន់​ក្រោយ គឺជា​គោលដៅ​រួម និង​ធានា​និរន្តរភាព​សម្រាប់​កងទ័ព ដែល​នេះ​គឺជា​ការកសាង​គ្រោងឆ្អឹង​ដ៏​រឹងមាំ​មួយ​សម្រាប់​វិស័យ​ការពារជាតិ​យូរអង្វែង​ទៅមុខទៀត​៕

ព័ត៌មានផ្សេងទៀត