ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​នឹង​ចាប់ផ្តើម​ហោះហើរ​ផ្ទាល់​មក​កម្ពុជា​នៅ​ដើម​ខែ​មេសា​

10-01-2019 4:41 pm 379
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន នឹង​ចាប់ផ្តើម​ជើងហោះហើរ​ផ្ទាល់ មក​កម្ពុជា នៅ​ដើម​ខែ​មេសា ឆ្នាំនេះ ។ នេះ​បើ​តាម​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Philippine Airlines ។ បើ​តាម​តំណាង​ក្រុមហ៊ុន​បាន​ឱ្យដឹងថា ក្រុមហ៊ុន​នឹង​ប្រើប្រាស់​យន្តហោះ​២​ប្រភេទ សម្រាប់​បម្រើ​ដល់​ជើងហោះហើរ​នេះ...

​ក្រុមហ៊ុន​អាកាសចរណ៍ Philippine Airlines (PAL) របស់​ប្រទេស ហ្វីលីពីន នឹង​ចាប់ផ្តើម​ជើងហោះហើរ​ផ្ទាល់​មក​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១ ខែ​មេសា ដែល​មាន​ជើងហោះហើរ​ចំនួន​៥ មក​ទីក្រុង​ភ្នំពេញ ប្រចាំ​សប្តាហ៍ មាន​ថ្ងៃ​ចន្ទ អង្គារ ព្រហស្បតិ៍ សុក្រ និង​សៅរ៍ ។ នេះ​បើ​តាម​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Philippine Airlines លោក Jaime Bautista ថ្លែង​ក្នុង​សន្និសីទ នៅ​កាលពី​ថ្ងៃ​ទី​៨ ខែ​មករា ។​

​លោក​ថា ជើងហោះហើរ​ទាំងនេះ នឹង​ចេញ​ដំណើរ​ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ម៉ោង​១០:១០​នាទី​យប់ និង​មកដល់​ភ្នំពេញ នៅ​ម៉ោង ១១:៤៥​នាទី​យប់ ។​

​លោក​ប្រធាន​ក្រុមហ៊ុន​រូប​នេះ​ថា ចក្ខុវិស័យ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Philippine Airlines នឹង​ធ្វើឱ្យ​ប្រទេស​ហ្វីលីពីន ក្លាយជា​ច្រក​ដ៏​ពិតប្រាកដ​មួយ​ទៅ​អាស៊ី ។ ក្រុមហ៊ុន​នេះ នឹង​ទាញយក​ភាព​ខ្លាំង​ពី​ទីតាំង​ភូមិសាស្ត្រ​ដ៏​អស្ចារ្យ​របស់​ទីក្រុង​ម៉ានីល ជា​ចំណុច​សំចត​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ប្រជាជន​ក្នុងការ​ធ្វើ​ដំណើរ ទៅ​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាងត្បូង ។​

​យន្តហោះ Airbus A320 ១៥៦​កៅអី និង​យន្តហោះ Airbus A321 ១៩៩ កៅអី របស់​ក្រុមហ៊ុន Philippine Airlines នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ជើងហោះហើរ​នេះ ៕

ព័ត៌មានផ្សេងទៀត