អ្នកជំនាញ​​យោធា​​ថា​ចិន​​ត្រូវការ​​នាវា​ផ្ទុក​​យន្ដហោះ​​ចម្បាំង​​យ៉ាងហោចណាស់​​ក៏​បី​គ្រឿង​ដែរ​

10-01-2019 3:56 pm 1090
រូបភាព​នាវាផ្ទុក​យន្ដហោះ​ចម្បាំងចិន

​ចិន​ត្រូវការ​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​យ៉ាងហោចណាស់​បី​គ្រឿង ដើម្បី​ពង្រីក​ការការពារ​តំបន់​ដែនសមុទ្រ និង​ការពារ​ផលប្រយោជន៍​របស់ខ្លួន​នៅ​បរទេស​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកជំនាញ​យោធា​ជាន់ខ្ពស់​ចិន​។ សមាជិក​វិទ្យាស្ថាន​ស្រាវជ្រាវ​កងទ័ពជើងទឹក​ចិន​បាន​លើកឡើងថា ប្រទេស​ចិន​មាន​ឆ្នេរសមុទ្រ​ប្រមាណ​១៨,០០០​គីឡូម៉ែត្រ​។ សេដ្ឋកិច្ច​របស់​ចិន​កំពុង​រីកចម្រើន​ទៅមុខ ហើយ​ផលប្រយោជន៍​របស់​ចិន​នៅ​បរទេស​ក៏​កំពុង​កើនឡើង​។​

​ជាមួយនឹង​ការរីកចម្រើន​នេះ វា​ចាំបាច់​ណាស់​ដែល​ត្រូវបញ្ជូន​យោធា​ចិន​ទៅកាន់​តំបន់​កាន់តែ​ឆ្ងាយ​ក្នុង​សមុទ្រ ដើម្បី​ការពារ​ផលប្រយោជន៍​។ ក្នុង​កាលៈទេសៈ​នេះ ចិន​ចាំបាច់​ត្រូវការ​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​យ៉ាងហោចណាស់​ក៏​បី​គ្រឿង​ដែរ​។ សូមបញ្ជាក់ថា កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​មាន​ព័ត៌មាន​ចេញផ្សាយ​ថា ចិន​បានចាប់ផ្ដើម​ផលិត​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​ទី​បី​របស់គេ​ហើយ ប៉ុន្ដែ​ក្រសួងការពារជាតិ​ចិន​មិន​បានបញ្ជាក់​យ៉ាងណា​ឡើយ​៕

ព័ត៌មានផ្សេងទៀត