ការ​តវ៉ា​​បើក​ប្រាក់​​អតីត​ភាព​​ការងារ​៖​​សហ​ជិព​​ថា​​កម្មករ​ខ្វះ​​ព័ត៌មាន ​តែ​ក្រសួង​​បដិសេធ​​

09-01-2019 4:52 pm 5100
  ស្តាប់
កម្មករ កម្មការិនីរោងចក្រ។
ស្តាប់ជាសំឡេង

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​០៩ មករា​នេះ បាន​អំពាវនាវ​ឱ្យ​កម្មករ និង មេ​សហ​ជិព​នៅ​ពីក្រោយ បញ្ឈប់​ជាបន្ទាន់ ការទាមទារ​ឱ្យ​ថៅកែ​រោងចក្រ បើក​ផ្តាច់​ប្រាក់​អត្ថប្រយោជន៍​សម្រាប់​ឆ្នាំ​ចាស់​។ សម្រាប់​លោក ហ៊ុន សែន ការទាមទារ​នេះ​នឹង​ជំរុញ​ឱ្យ​រោងចក្រ​ប្រមាណ​ជា​៨០០ ត្រូវ​បង្ខំចិត្ត​បិទទ្វារ​ឈប់​ដំណើរការ​នឹង​ធ្វើឱ្យ​កម្មករ​ខ្លួនឯង​ខាតបង់​។ សហ​ជិព​យល់ថា ការតវ៉ា​របស់​កម្មក អាច​ដោយសារតែ​ខាង​ក្រសួង​ការងារ​ខ្វះ​ការផ្សព្វផ្សាយ​ព័ត៌មាន​ជូន​កម្មករ​អំពី​គោលការណ៍​ច្បាប់​ថ្មី ហើយ​ជាមួយគ្នា​នោះ ក៏​អាចមាន​ការរំលោភរ​សិទ្ធិ​ពី​ថៅកែ​។ ប៉ុន្តែ​ខាង​ក្រសួង​មិន​យល់ស្រប​ដូច​ការលើកឡើង​របស់​សហ​ជិព​នោះទេ​។ សូម​ស្តាប់​សេចក្តីរាយការណ៍​ពី ​គួន សំបូរ​៖

ព័ត៌មានផ្សេងទៀត