កិច្ចចរចា​​ពី​ជម្លោះ​​ពាណិជ្ជកម្ម​​អាមេរិក​-​ចិន​​ឈានដល់​ថ្ងៃទី​បី​

09-01-2019 3:16 pm 845
រូបភាពមន្ដ្រីអាមេរិកដែលចូលរួមកិច្ចចរចានៅចិន

​កិច្ចពិភាក្សា​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​ជាមួយ​អាមេរិក ដែល​គ្រោង​ធ្វើឡើង​តែ​ពីរ​ថ្ងៃ បាន​ឈាន​ចូលដល់​ថ្ងៃទី​បី​ហើយ​នៅ​ថ្ងៃទី​០៩​មករា​នេះ​។ មន្ដ្រី​អាមេរិក​បាន​ស្ថិតនៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន តាំងពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​មកម្ល៉េះ ដើម្បី​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ដ្រី​ចិន​។ នៅ​ពុំទាន់​មាន​ការប្រកាស​ពី​លទ្ធផល​យ៉ាងណាទេ ប៉ុន្ដែ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បានឲ្យដឹងថា កិច្ចពិភាក្សា​ដំណើរការ​យ៉ាង​ល្អ​។ 

​កិច្ចចរចា​ដែល​ធ្វើឡើង​នៅពេលនេះ​ទៀតសោត តប​តាម​ការព្រមព្រៀង​រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​ស៊ី ជីន​ពីង ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​៩០​ថ្ងៃ ឲ្យ​មន្ដ្រី​តំណាង​ប្រទេស​ទាំងពីរ​ស្វែងរក​កិច្ចចរចា​បញ្ចប់​ភាព​តានតឹង​។ កាលបរិច្ឆេទ​៩០​ថ្ងៃ​នឹង​ផុតកំណត់​នៅ​ខែមីនា​ខាងមុខ​។ គួរ​បញ្ជាក់ថា ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន បាន​ធ្វើឲ្យប៉ះពាល់​មិន​ត្រឹមតែ​ភាគី​ទាំងពីរ​ទេ វា​បាន​បង្ក​ជា​ក្ដីបារម្ភ​ដល់​ពិភពលោក​ទាំងមូល​ផងដែរ​៕

ព័ត៌មានផ្សេងទៀត