ភោជនីយដ្ឋាន​​អាក្រាត​កាយ​ទី​មួយ​​នៅ​បារាំង​​ត្រូវ​បិទ​​ទ្វារក្រោយ​​ដំណើរការ​បាន​១៥​ខែ​

09-01-2019 2:49 pm 62479
រូបភាព​នៅក្នុង​ភោជនីយដ្ឋាន

​ភោជនីយដ្ឋាន​អាក្រាតកាយ​ទីមួយ​នៅក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ត្រូវ​បង្ខំចិត្ដ​បិ​ទទ្វារក្រោយ​បើកដំណើរ​ការបាន​រយៈពេល​១៥​ខែ​។ មូលហេតុ ដោយសារតែ​មិនអាច​ទាក់ទាញ​អតិថិជន​បាន​គ្រប់គ្រាន់​។ ភោជនីយដ្ឋាន​O'naturel នឹង​បិទទ្វារ​ជា​អចិន្ដ្រៃយ៍​តែម្ដង​នៅ​ខែ​កុម្ភៈ នេះ​បើតាម​ការ​ឲ្យដឹងពី​ម្ចាស់ផ្ទា​ល់​លោក Mike និង​លោក​Stephane Saada​។ 

​ម្ចាស់​ភោជនីយដ្ឋាន​ដែល​ចាប់ផ្ដើម​ដំណើរការ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧ បាន​និយាយថា ពួកគេ​នឹង​ចងចាំ​ទុក​នូវ​ពេលវេលា​ដ៏​ល្អ ដែល​បាន​ជួប​ជាមួយ​អតិថិជន​ស្អាតៗ ហើយ​ពួកគេ​សប្បាយចិត្ដ​ក្នុង​ការចែករំលែក​ពេលវេលាដ៏​ពិសេស​នេះ​។​

​លោក​Mike​និង​លោក​Stephane ដែលជា​កូនភ្លោះ​មាន​អាយុ​៤២​ឆ្នាំ បាន​សម្រេចចិត្ដបើក​ភោជនីយដ្ឋាន​នេះឡើង ដោយ​គិតថា​អាចមាន​ភ្ញៀវ​ចូល​ពិសារ​អាហារ​ច្រើន ប៉ុន្ដែ​ពុំមាន​ភ្ញៀវ​ចូល​ច្រើន​ដូច​ការរំពឹងទុក​ទេ​។ ភ្ញៀវ​បែរ​ទៅ​កម្សាន្ដ​នៅតាម​ឆ្នេរសមុទ្រ​និង​តាម​ជំរំ​នានា ទោះបី​នៅក្នុង​ភោជនីយដ្ឋាន​មាន​ម្ហូបអាហារ​ឆ្ងាញ់ៗ​ក៏ដោយ​៕

ព័ត៌មានផ្សេងទៀត