កូរ៉េខាងជើង​​នឹង​រៀបចំ​​ការបោះឆ្នោត​សភា​​នៅ​ខែមីនា​​

09-01-2019 11:31 am 902
រូបភាព​នៅក្នុង​សភា​​កូរ៉េខាងជើង

​កូរ៉េខាងជើង​នឹង​រៀបចំ​ការបោះឆ្នោត​សភា​លើកដំបូង​ក្នុង​រយៈពេល​៥​ឆ្នាំ នៅ​ខែ​មីនាឆ្នាំ​២០១៩​នេះ​។ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន មានបំណង​ពង្រឹង​មូលដ្ឋានគ្រឹះ​នៃ​របប​របស់លោក ដែល​កំពុង​អំពាវនាវ​ឲ្យមាន​ការស្ដារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​០៩​មករា​នេះ​ថា ការបោះឆ្នោត​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​១០​មីនា ដែលជា​ការបោះឆ្នោត​លើក​ទី​ពីរ គិត​តាំងពី​លោក​គីម ជុង​អ៊ុន ក្លាយជា​មេដឹកនាំ​កូរ៉េខាងជើង​ក្នុង​ឆ្នាំ​២០១១​។ 

សមាជិកសភា​ប្រមាណ​៧០០​នាក់ នឹងត្រូវ​ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ដ ហើយ​ការប្រជុំ​សភា​ថ្មី ទំនង​នឹង​ចាប់ផ្ដើម​នៅ​ខែ​មេសា​។ តាមរយៈ​ការបោះឆ្នោត​សភា​នេះ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ហាក់​ចង់​បង្រួបបង្រួម​របប​របស់លោក ជាមួយនឹង​គោលនយោបាយ​ថ្មី​៕

ព័ត៌មានផ្សេងទៀត