លោក​ហ៊ុន សែន ជួប​កម្មករ​លើកដំបូង​សម្រាប់​ឆ្នាំ​២០១៩​នៅ​ខេត្ត​តាកែវ​

09-01-2019 9:08 am 381

​នៅ​ថ្ងៃ​ទី​០៩ ខែ​មករា​នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចាប់ផ្តើម​បេសកកម្ម​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សម្រាប់​ឆ្នាំ​២០១៩​។ បេសកកម្ម​លើក​ដំបូង​សម្រាប់​ឆ្នាំ​២០១៩​នេះ លោកនាយក​រដ្ឋមន្ត្រី ជួប​កម្មករ កម្មការិនី​សរុប​ប្រមាណ ១៨,២៧៣​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១២ ស្ថិតនៅ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​បើ​តាម​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឲ្យដឹងថា ជំនួប​សំណេះសំណាល​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​កម្មករ កម្មាការិនី​នៅ​ថ្ងៃនេះ​ជា​ជំនួប​លើក​ទី​៣ ហើយ​សម្រាប់​ខេត្ត​តាកែវ​៕

ព័ត៌មានផ្សេងទៀត