លោក​គីម ជុង​អ៊ុន​​ធ្វើដំណើរ​​ទៅ​ជួប​​លោក​ស៊ី ជីន​ពីង​​ជា​លើក​ទី​បួន​

08-01-2019 8:59 am
លោកគីម ជុងអ៊ុន​(ឆ្វេង)​និងលោកស៊ី ជីនពីង

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​Xinhua​បាន​ចុះផ្សាយ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន តប​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​។ កាសែត​គណបក្សកាន់អំណាច​កូរ៉េខាងជើង​Rodong Sinmun បាន​ចុះផ្សាយ​ដែរថា លោក​គីម​បាន​ចាកចេញ​ពី​កូរ៉េខាងជើង​ជាមួយ​ភរិយា​អ្នកស្រី​រី សូល​ជូ កាលពី​ថ្ងៃទី​០៧​មករា ចេញដំណើរ​តាម​រថភ្លើង​ពិសេស​ឆ្ពោះទៅកាន់​ប្រទេស​ចិន​។ លោក​គីម​នឹង​ស្ថិតក្នុង​ប្រទេស​ចិន​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍​។​

​សូម​រម្លឹកថា នេះ​គឺជា​លើក​ទី​បួន​ហើយ​ដែល​លោក​គីម ជុង​អ៊ុន បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន ដោយ​ដំណើរ​ទស្សនកិច្ច​បី​លើក​កន្លងមក​ធ្វើឡើង​កាលពី​ឆ្នាំមុន​។ ចំពោះ​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​លើក​នេះ គេ​រំពឹង​លោក​គីម​នឹង​ពិភាក្សា​បញ្ហា​រំលាយ​នុយក្លេអ៊ែរ​ជាមួយ​លោក​ស៊ី​។ ជា​បញ្ហា​ដ៏​សំខាន់បំផុត​មួយ ហើយ​ហាក់​មានដំណើរ​ការយឺតយ៉ាវ​ក្រោយពី​កូរ៉េខាងជើង​និង​អាមេរិក បាន​ព្រមព្រៀង​រំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​៕​

ព័ត៌មានផ្សេងទៀត