យានអវកាស​​អង្គកា​រណា​សា​​ធ្វើដំណើរ​​ដល់​តំបន់​​ឆ្ងាយ​បំផុត​​ក្នុង​លំហ​អាកាស​​ជា​លើកដំបូង​

02-01-2019 4:33 pm
រូបភាពវត្ថុក្នុងលំហអាកាស​​ដែលយានអវកាស​ឆ្លងកាត់

​យានអវកាស​មួយ​របស់​អង្គការ​ណា​សា​ឈ្មោះ​New Horizons បាន​ធ្វើដំណើរ​ឆ្លងកាត់​វត្ថុ​ម្យ៉ាង​ក្នុង​លំហ​អាកាស ឈ្មោះថា​Ultima Thule ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៦,៥​ពាន់​លាន​គីឡូម៉ែត្រ​ពី​ផែនដី​។ យានអវកាស​បាន​ឆ្លងកាត់​ទីតាំង​នេះ នៅ​ម៉ោង​០០​និង​៣៣​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០១​ខែមករា​ឆ្នាំ​២០១៩ ស្របពេល​ដែល​ពិភពលោក​កំពុង​អបអរ​ថ្ងៃ​ឆ្លង​ឆ្នាំ​ផងដែរ​។ នេះ​គឺជា​ជោគជ័យ​ដ៏​អស្ចារ្យ​មួយទៀត​របស់​អង្គការ​ណា​សា ដែល​យានអវកាស​បាន​ធ្វើដំណើ​រវែង​ឆ្ងាយ​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្ដិសាស្ដ្រ​។​

​សូមបញ្ជាក់ថា យាន​អវកាស​New Horizons ត្រូវបាន​បាញ់​បង្ហោះ​ក្នុង​ឆ្នាំ​២០០៦ ដើម្បី​សិក្សា​ពី​ភព​ព្រហស្បតិ៍ ដែល​បាន​ទៅដល់​ភព​នេះ​ក្នុង​ឆ្នាំ​២០០៧ និង​ទៅដល់​ភព​ភ្លុយ​តូ​ក្នុង​ឆ្នាំ​២០១៥​។ បេសកកម្ម​បន្ទាប់ យានអវកាស​នេះ​នឹង​ធ្វើដំណើរ​ឆ្លងកាត់ និង​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​នៅ​លំហរ​អាកាស​Kuiper Belt ជា​តំបន់​ដែល​Ultima Thule​ស្ថិតនៅ​៕​

ព័ត៌មានផ្សេងទៀត