អាមេរិក​ជា​អ្នក​សាង​កំហុស​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី​?

29-12-2018 4:09 pm 5034

​នៅក្នុង​សុន្ទរកថា អបអរសាទរ​ខួប​២០​ឆ្នាំ នៃ​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម និង​សម្ពោធ​វិមាន​អនុស្សាវរីយ៍ «​នយោបាយ​ឈ្នះ​-​ឈ្នះ​» នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ធ្នូ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានលើកឡើង ថ្លែង​ប្រាប់​ទៅ​សហរដ្ឋអាមេរិក​ថា កុំ​សាង​កំហុស​ថ្មី ដែល​នាំ​ដល់​ការបំផ្លាញ​សេចក្តីសុខ​របស់​ពលរដ្ឋ​កម្ពុជា ស្រប​ជាមួយ​គ្នា​នេះ គេហទំព័រ​រាជបណ្ឌិត្យសភា​កម្ពុជា ក៏​បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​មួយ​ព្រមាន​អំពី​ទំនាក់ទំនង​ជាមួយ​អាមេរិក​ដែរ ។ 

​អត្ថបទ​នោះ ក៏​បាន​សរសេរថា កុំ​ឱ្យ​ប្រទេស​ដែល​នៅក្នុង​តំបន់​អាស៊ី ជឿ​តាម​ការសន្យា​របស់​សហ​រដ្ឋ​អាមេរិក ហាក់បីដូចជា​ចង់​សំដៅ​ដល់​កម្ពុជា​ផងដែរ ព្រោះ​បាន​លើក​ជា​ឧទាហរណ៍​ប្រវត្តិសាស្ត្រ ក្នុងករណី​ជំនាន់​លោក​សេនាប្រមុខ លន់ នល់ ។​

​តើ​សហរដ្ឋអាមេរិក ពិត​ជា​ប្រទេស​លោក​ដែល​បាន​សាង​កំហុស​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ពិតមែន​ទេ​? អ្វី​ជា​មេរៀន​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​រៀនសូត្រ អំពី​ទំនាក់ទំនង​ជាមួយ​អាមេរិក និង​ជាមួយ​ចិន​? ហេតុអ្វី​បាន​ជា​មជ្ឈដ្ឋាន​ទូទៅ មើលឃើញថា ទំនាក់ទំនង​រវាង​កម្ពុជា​-​ចិន មាន​ភាព​ស្អិតរ​មួ​ត​ជាង​ប្រទេស​មហាអំណាច​ផ្សេងទៀត​? 

​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា នឹងចូលរួម​បកស្រាយ​នូវ​ចម្ងល់​ទាំងអស់​ខាងលើ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​វា​យោ ក្នុង​នាទី​ហេតុការណ៍​សំខាន់ ដែល​រៀបចំ​ជូន​ដោយ គង់ ឧត្តម ។​

​ជា​បន្ត សូម​ស្តាប់​កិច្ចសម្ភាសន៍​ដូចតទៅ …

ព័ត៌មានផ្សេងទៀត