លោក​រ៉ុង​ឈុន​ថា​ខ្មែរ​នឹង​ក្លាយជា​ជនជាតិភាគតិច​បើ​ចិន​បន្ត​កើន​ឡើង​នៅ​កម្ពុជា តែ​អ្នកវិភាគ​មើល​ផ្ទុយ​ពីនេះ​

27-12-2018 5:39 pm 4689
ជនជាតិចិន ដែលត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជា នាពេលកន្លងមក ។ រូបថតពី អនឡាញ ។

​លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា បាន​លើកឡើង​ជា​ក្តីបារម្ភ​ចំពោះ​ការកើនឡើង​នៃ​ប្រជាជន​ចិន ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ នៅ​កម្ពុជា ដោយ​បាន​អះអាង​ថា នឹង​អាច​មាន​វិបត្តិ​នៅ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​អនាគត ។​

​លោក​អះអាង​ថា ការកើនឡើង​នៃ​ជនអន្តោប្រវេសន៍​ជនជាតិ​ចិន​នៅ​កម្ពុជា​នា​ពេលកន្លងមក បានធ្វើឱ្យ​ថយចុះ​ចំនួន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​, ប៉ះពាល់​ដល់​មុខរបរ និង​ការងារ​របស់​ពលរដ្ឋ​ខ្មែរ ពិសេស លោក​អះអាង​ថា ខ្មែរ​អាច​នឹង​ក្លាយជា​ជនជាតិភាគតិច នៅលើ​ទឹកដី​កំណើត​ខ្លួន បើសិនជា​រដ្ឋាភិបាល​មិន​មាន​វិធានការ​ទប់ស្កាត់ និង​រឹតបន្តឹង​តាម​ផ្លូវច្បាប់​នោះ​ទេ ។​

​ផ្ទុយទៅវិញ លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកវិភាគ បាន​មើលឃើញ​ផ្ទុយ​ពី​នេះ តែ យ៉ាងណាក៏ដោយ លោក​ស្នើឱ្យ​អាជ្ញាធរ​កម្ពុជា បន្ត​រឹតបន្តឹង និង​អនុវត្ត​ច្បាប់​ឱ្យ​តឹងរឹង​ចំពោះ​ជនអន្តោប្រវេសន៍​ទាំងឡាយណា​ដែល​ប្រព្រឹត្តិ​បទល្មើស​នៅ​កម្ពុជា ។ ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​លោក រ៉ុង ឈុន និង​លោក គិន ភា ជាមួយ​វិទ្យុ​វា​យោ ដែល​រៀបចំ​ជូន​ដោយ គង់ ឧត្តម ក្នុង​នាទី​ហេតុការណ៍​សំខាន់​ដូចតទៅ …

ព័ត៌មានផ្សេងទៀត