លោក​សុខ​ទូច​៖ ក្នុង​ឆ្នាំ​២០១៨​រាជបណ្ឌិត្យសភា​បានសម្រេច​សកម្មភាព​ធំៗ​ចំនួន​៥

24-12-2018 5:28 pm 4846

​នៅក្នុង​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ធ្នូ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៨ ជា​ឆ្នាំ​ដែល​រាជបណ្ឌិត្យសភា​កម្ពុជា មាន​សកម្មភាព​ច្រើន បើ​ប្រៀបធៀប​ជាមួយនឹង​បណ្តា​ឆ្នាំ​កន្លង​ទៅ ។ 
​លោក​បាន​តាំង ចិត្ត​ធ្វើ​កំណែទម្រង់​ការងារ​ក្នុង​ស្ថាប័ន​ស្រាវជ្រាវ​ជាតិ​នេះ និង​ជំរុញ​សកម្មភាព​ការងារ​ឱ្យ​ទទួលបាន​លទ្ធផល​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន ។ លោក សុខ ទូច ថា នឹង​ជំរុញ​លើកទឹកចិត្ត​ដល់​វិទ្យាស្ថាន​នានា ពិនិត្យមើល​ធនធាន​ជំនាញៗ មាន​សមត្ថភាព​ធ្វើ​ការងារ មិន​ថា​ជា​មន្ត្រី​ចូលនិវត្តន៍ ឬ​ធនធាន​វ័យក្មេង ។ 
​ចង់ដឹងថា តើ​អ្វី​ជា​សមិទ្ធផល​សំខាន់ៗ​ក្នុង​មួយ​ឆ្នាំ​ពេញ​របស់​រាជបណ្ឌិត្យសភា បញ្ហា​ប្រឈម និង​ផែនការ​សម្រាប់​ឆ្នាំ​២០១៩​ខាងមុខ ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​វិទ្យុ​វា​យោ និង​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដែល​រៀបចំ​ជូន​ដោយ​គង់ ឧត្តម ដូចតទៅ​…

ព័ត៌មានផ្សេងទៀត