លោក​ផៃ ស៊ី​ផាន​៖​​រដ្ឋាភិបាល​​មិនបាន​បោះដៃ​​ហៅ​លោក​សម រង្ស៊ី​ មករក​​ការចរចា​​ឡើយ​​

23-12-2018 5:41 pm

​កន្លងមក លោក​ផៃ ស៊ី​ផាន បាន​បង្ហើប​ប្រាប់​ទៅ​លោក​សម រង្ស៊ី ឲ្យ​ប្តូរ​ឥរិយាបទ ហើយ​ងាក​មក​កសាង​វប្បធម៌​សន្ទនា​ឡើងវិញ​។ ប៉ុន្តែ​ពេលនេះ ក្នុងនាម​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក​ផៃ ស៊ី​ផាន​បញ្ជាក់ថា រដ្ឋាភិបាល​មិនបាន​បោះ​ដៃ ហៅរក​លោក​សម រង្ស៊ី ឲ្យ​វិល​មករក​ការចរចា​ឡើយ​។ លោក​ថា រដ្ឋាភិបាល​គ្មានអ្វី​ត្រូវ​ឱន​ចំពោះ​លោក​សម រង្ស៊ី ឡើយ ហើយក៏​មិន​ស្ថិតក្រោម​សម្ពាធ​អន្តរជាតិ​ណាមួយ​ដាច់ខាត​។​

​ដោយឡែក ចំពោះ​ការចោទប្រកាន់​របស់លោក​សម រង្ស៊ី ដែលថា លោក​ហ៊ុន សែន ពេលនេះ កំពុង​ប្រើ​យុទ្ធសាស្ត្រ​បំបែក​លោក​កឹម សុខា ពី​រូបលោក ត្រូវបាន​លោក​ផៃ ស៊ី​ផាន ហៅ​ការចោទប្រកាន់​នេះ ជាការ​បាច​អង្កាម​បញ្ច្រាស​ខ្យល់ .....

​ជា​បន្ត សុំ​ស្តាប់​ការបកស្រាយ​ពី​លោក​ផៃ ស៊ី​ផាន តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត