សម្ដេច​ព្រះរាម នរោត្តម បុប្ផា​ទេវី ចំណាយពេល​ជិត​១​ឆ្នាំ​ដឹកនាំ​ការសម្តែង​របាំ​ព្រះរាជ​ទ្រព្យ​នៅ​ដើមឆ្នាំ​២០១៩

23-12-2018 9:46 am 8823
  ស្តាប់
សម្ដេច​ព្រះរាម នរោត្តម បុប្ផា​ទេវី នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន នៅឯសណ្ឋាគារ Raffles Hotel Le Royal។ រូបថត៖ ទ្រី សីហៈ
ស្តាប់ជាសំឡេង

​របាំ​ព្រះ​រាជទ្រព្យ​ដែល​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិក​ភ័​ណ្ឌ កាល​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០០៣ នឹង​បង្ហាញ​ខ្លួន​យ៉ាង​កម្រ​បំផុត នៅលើ​ឆាក​នៃ​សាល​មហោស្រព​ចតុមុខ​នា​ដើមឆ្នាំ​២០១៩​ខាងមុខនេះ​។ ជា​ការសម្ដែង​ដែល​ដឹកនាំ​ដោយ សម្ដេច​ព្រះរាម នរោត្តម បុប្ផា​ទេវី ក្រោម​ចំណងជើង​ថា «​នាង​វឌ្ឍនា​ទេវី​»​។ បុត្រី​ច្បង​នៃ​ព្រះ​បរម​រតន​កោដ្ឋ មានបន្ទូលថា ការសម្ដែង​នេះ​នឹង​នាំមក​នូវ​ទម្រង់​របាំ​ព្រះរាជ​ទ្រព្យ​ឆ្នាំ​១៩០៦ ដែល​អ្នក​សម្ដែង​សុទ្ធតែ​តុបតែង​កាយពណ៌សរ​ក្បុស ប្រៀប​ដូចជា​រូបចម្លាក់​។

ព័ត៌មានផ្សេងទៀត