សត្វ​ដំរី​មាន​អាយុ​៤២​ឆ្នាំ​មួយ​ក្បាល​ងាប់​ដោយ​ជាប់​ខ្លួន​លើ​របង​ដែក​

19-12-2018 10:47 am 27829

​សត្វ​ដំរី​ចំណាស់​មួយ​ក្បាល បាន​ងាប់​យ៉ាង​អណោចអាធ័ម បន្ទាប់​ពី​ជាប់​ខ្លួន នៅលើ​របង​ដែក រហូត​ដល់​ដាច់ដង្ហើម​។ ហេតុការណ៍​នេះ​កើតឡើង​ក្នុង​តំបន់ Karnatak ស្ថិតនៅ​ភូមិ​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា​។ នេះ​បើ​តាម​សារព័ត៌មាន Dailymail ចេញផ្សាយ​ថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ​២០១៨​។​

​អ្នកភូមិ​បានឲ្យដឹងថា ដំរី​មួយ​ក្បាល​នេះ​មាន​អាយុ​៤២​ឆ្នាំ បាន​ងាប់​បន្ទាប់ពី​វា​បាន​ចូល​ទៅ​ស៊ី​ដំណាំ​របស់​អ្នកស្រុក ហើយក៏​ជាប់​ខ្លួន​នឹងរបង ដែល​ធ្វើ​ដើម្បី​ការពារ​ការចូល​ឈ្លានពាន​ពី​សត្វ​ដំរី លើ​ផល​ដំណាំ​។

 


​គួរបញ្ជាក់​ថា របង​ប្រវែង​ប្រមាណ ៣២​គីឡូម៉ែត្រ ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ជុំវិញ​តំបន់​នោះ​។  ក្រោយ​កើត​ឡើង គេ​ឃើញ​មនុស្ស​ជាច្រើន​រិះគន់​ចំៗ ទៅលើ​បញ្ហា​នៃ​ការធ្វើ​របង​ខណ្ឌ​ចែក​ដី​ដើម្បី​កុំឲ្យ​ដំរី​ចូល​នេះ​ដែរ​៕

ព័ត៌មានផ្សេងទៀត