បច្ចេកវិទ្យា​ថ្មី​​BMW​​និង​Porsche​​ពិតជា​មិនធម្មតា ​វ៉ា​ដាច់​ភឹង​​បច្ចេកវិទ្យា​​Tesla

17-12-2018 1:18 pm
បច្ចេកវិទ្យាថ្មីនេះ ពិតជាអាចសាកអាគុយរថយន្ដ​បានលឿន​ណាស់

​ក្រុមហ៊ុន BMW AG និង​ក្រុមហ៊ុន​Porsche​របស់​អាល្លឺម៉ង់ ទើបបាន​បង្ហាញ​បច្ចេកវិទ្យា​ទំនើប​របស់ខ្លួន​ក្នុងពេល​ថ្មីៗ​នេះ ដែល​វ៉ា​ដាច់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​Tesla​របស់​អាមេរិក​តែម្ដង​។ នោះ​គឺ​បច្ចេកវិទ្យា​សាក​អាគុយ​រថយន្ដ​អគ្គិសនី ដោយ​ចំណាយពេល​មិន​ដល់​៣​នាទី​ផង អាច​រត់​បាន​រហូតដល់​១០០​គីឡូម៉ែត្រ​។ 

​តាម​ប្រភពពី​ក្រុមហ៊ុន​បានឲ្យដឹងថា បច្ចេកវិទ្យា​សាក​អាគុយ​រថយន្ដ​ថ្មី​នេះ មាន​សមត្ថភាព​អាច​បញ្ចូល​ថាមពល​បាន​៤៥០​គីឡូវ៉ាត់ ដែល​ច្រើនជាង​បី​ដង​នៃ​សមត្ថភាព​សាក​ថ្ម​លឿន​បំផុត​របស់​ក្រុមហ៊ុន​Tesla​។ ការសាកល្បង​បង្ហាញថា តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​នេះ រថយន្ដ​សាក​តែ​១៥​នាទី អាច​ទទួលបាន​ថាមពល​ប្រមាណ​៨០​ភាគរយ បើ​ប្រៀបធៀប​នឹង​បច្ចេកវិទ្យា​ក្រុមហ៊ុន​Tesla​វិញ ត្រូវ​ចំណាយពេល​រហូត​ដល់​៣០​នា​ទីឯណោះ​។​

​ចំពោះ​ក្រុមហ៊ុន​ដែល​ចូលរួម​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​នេះ ជាមួយ​ក្រុមហ៊ុន​BMW AG និង​ក្រុមហ៊ុន​Porsche មានដូចជា​ក្រុមហ៊ុន​Phoenix Contact E-Mobility GmbH និង​Allego GmbH រួមទាំង Siemens AG​ផងដែរ​៕

ព័ត៌មានផ្សេងទៀត