លោក​មាស នី​៖​​មន្ត្រី​លោត​ចេញពី​​សង្គ្រោះ​ជាតិ​ គ្មាន​វាសនា​ល្អ​​លើ​វិថី​​នយោបាយ​ទេ​​

16-12-2018 1:27 pm 10725

​លោក​មាស នី ចាត់ទុក​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ គឺជា​តេស្ត​យ៉ាងសំខាន់​មួយ​ទៅលើ​កម្រិត​នៃ​ការ​សាមគ្គីភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ចាំមើល ថា​តើ​នឹងមាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុន្មាន​នាក់​នឹង​ចេញមក​ដាក់​ពាក្យសុំ​ការធ្វើ​នយោបាយ​ពី​លោក​ហ៊ុន សែន​? 

​លោក​ថា បើ​ការដាក់​ពាក្យសុំ មាន​ចំនួន​តិច នោះ​ការអំពាវនាវ​របស់លោក​សម រង្ស៊ី នៅតែមាន​ឥទ្ធិពល ហើយ​បើ​បែបនេះ ជា​សញ្ញា ប្រាប់​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ដូរ​យុទ្ធសាស្ត្រ​ថ្មី​។​

​លោក​មាស នី មើលឃើញថា មកដល់ពេលនេះ សញ្ញា​បែកបាក់​គឺមាន​នៅតែ​មន្ត្រី​នយោបាយ​ថ្នាក់លើ​ប៉ុណ្ណោះ ឯ​អ្នកគាំទ្រ​នៅ​មូលដ្ឋាន នៅ​មូល​ផ្តុំគ្នា​នៅឡើយ​។ មន្ត្រី​ថ្នាក់លើ បើ​អ្នកណា​ហ៊ាន​តែ​ដើរចេញ ទៅ​បង្កើត​កម្លាំង​នយោបាយ​ថ្មី ក៏​មិនអាច​ទាញយក​ការគាំទ្រ ចេញពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បានដែរ​។​ដូច្នេះ អ្នកណា​លោត​ចេញពី​សង្គ្រោះ​ជាតិ នឹង​មិនមាន​វាសនា​ល្អ លើ​វិថី​នយោបាយ​ថ្មី​របស់ខ្លួន​ឡើយ ....

​ជា​បន្ត​សូម​ស្តាប់ ការលើកឡើង​របស់លោក​មាស នី តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត