យន្ដហោះ​យោធា​​អាមេរិក​​ហោះ​ស៊ើបការណ៍​​លើ​ប្រទេស​អ៊ុយ​ក្រែន​​ចន្លោះពេ​ល​តាន​តឹងនឹង​រុស្ស៊ី​

07-12-2018 4:47 pm
រូបភាព​យន្ដហោះ​យោធាអាមេរិក

​យោធា​អាមេរិក​បាន​បញ្ជូន​យន្ដហោះ​យោធា ធ្វើ​ប្រតិ​បត្ដិកា​រ​ស៊ើបការណ៍ស​ម្ងាត់​លើ​ប្រទេស​អ៊ុ​យក្រែន ចន្លោះពេល​មាន​ភាព​តានតឹង​ជាមួយ​រុស្ស៊ី​។ ក្រសួង​ការពារជាតិ​អាមេរិក​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា យន្ដហោះ​ស៊ើបការណ៍​OC-135 បាន​ហោះ​ពីលើ​ប្រទេស​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ តប​តាម​សំណើ​ប្រទេស​សមី​ខ្លួន ស្ថិតក្រោម​សន្ធិសញ្ញា​មួយ​ដែល​បាន​ចុះ​។ សន្ធិសញ្ញា​ចុះហត្ថលេខា​ដោយ​ប្រទេស​៣៤ អនុញ្ញាតឲ្យ​មាន​ការហោះ​ស៊ើបការណ៍ស​ម្ងាត់​ទៅវិញទៅម​ក​។ មន្ទីរ​បញ្ច​កោណ​បាន​បញ្ជាក់ថា នៅលើ​យន្ដហោះ​នោះ​មាន​មន្ដ្រី​យោធា​ប្រទេស​៧​ចូលរួម​ផងដែរ​។ 

​សកម្មភាព​ហោះហើរ​ដែល​ធ្វើឡើង​បន្ទាប់ពី រុស្ស៊ី​បាន​ចាប់​នាវា​យោធា​អ៊ុយ​ក្រែន​បីគ្រឿង​នៅ​ដែនសមុទ្រ បង្ក​ជា​ភាពចម្រូងចម្រាស​ថ្មីៗ​នេះ បង្ហាញ​ពី​ការប្ដេជ្ញាចិត្ដរប​ស់អា​មេរិក ក្នុង​ការការពារ​ប្រទេស​សម្ព័ន្ធមិត្ដ​។ តួយ៉ាង​ប្រទេស​អ៊ុយ​ក្រែន​ដែល​កំពុងរង​ការគំ​រាម​កំហែង​ពី​រុស្ស៊ី​។ នេះ​បើតាម​ការបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​៕

ព័ត៌មានផ្សេងទៀត