ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ ធ្វើឡើង​ក្រោម​ប្រធានបទ សៀវភៅ​រស់ ចំណេះ​រីក​

07-12-2018 4:30 pm
  ស្តាប់
ស្តាប់ជាសំឡេង

​នៅថ្ងៃនេះ​ពិព័រណ៍​សៀវភៅ​កម្ពុជា​ឆ្នាំ​២0១៨ នឹង​ធ្វើឡើង​នៅ​បណ្ណាល័យ​ជាតិ ក្រោម​ប្រធានបទ សៀវភៅ​រស់ ចំណេះ​រីក ដែល​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ហើយ​ចាប់ផ្តើម​ពី​ម៉ោង​៧​ព្រឹក​ដល់​៧​ល្ងាច​។​ដោយ​មាន​ស្តង់​ចំនួន ១១៤ ស្តង់​មកពី​បណ្តា​គ្រឹះស្ថាន​បោះពុម្ព​ជិត ៨០០​សម្រាប់​ត្រៀម​ដាក់​តាំង​បង្ហាញ​សៀវភៅ​នានា ។​

​កម្មវិធី​ពិព័រណ៍​សៀវភៅ​កម្ពុជា​ថ្នាក់​ជាតិ​នេះ តែងតែ​រៀបចំ​ឡើង​ជា​រៀងរាល់ឆ្នាំ ដោយ​មាន​ការសហការ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បណ្ណាល័យ​ជាតិ សមាគម​អង្គការ​ជាតិ​-​អន្តរជាតិ និង​វិស័យ​ឯកជន ក្នុង​គោលដៅ ដើម្បី​លើកទឹកចិត្ត​អ្នក​បោះពុម្ព ឱ្យ​បង្ហាញ​ពី​សៀវភៅ​របស់​ពួក​គេ​ដល់​សាធារណជន និង​លើកស្ទួយ​ការអាន​សៀវភៅ​។​

​ក្រៅពី​ការតាំង​បង្ហាញ​សៀវភៅ​ពិ​ព័​រណ៌​នេះ នឹង​មាន​សកម្មភាព​បែ​ប​អប់រំ​សម្រាប់​កុមា​ដូចជា​៖ អំ​ណាន និទានរឿង​កុមារ កម្មវិធី​កំសាន្ត​សប្បាយ​និង ការរៀន​ផលិត​សម្ភារ​សម្រាប់​កុមារ​ច្នៃ​ពី​របស់​ដែល​ប្រើ​ហើយ និង​ការប្រគុំ​តន្ត្រី​ពី​សំណាក់​យុវជន​ស្ម័គ្រចិត្ត​ដែល​មាន​ទេពកោសល្យ​។ កាន់តែ​ពិសេស​ជា​នេះ​ទៅទៀត ក៏​នឹង​មាន​ការសម្ដែង​ល្ខោន​ខោល ដើម្បី​អបអរ​ការដាក់​បញ្ជូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផ្នែក​អ​រូបិយ​ផងដែរ​។​

​គួរបញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៦ ពិព័រ​ណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៥ បាន​ទាក់ទាញ​អ្នកចូលរួម ប្រមាណ​ជា ២​ម៉ឺន​៥​ពាន់​នាក់ ហើយ​នៅក្នុង​ឆ្នាំ​២០១៧​កន្លងទៅ មាន​អ្នកចូលរួម​រហូតដល់ ៥០០០0​នាក់​ដោយ​មាន​ស្តង់​លក់​សៀវភៅ​ចំនួន​៨០​ស្តង់ ហើយ​ឆ្នាំ​នេះ​ដែរ អ្នកស្រី ខ្លូត វីបុល​ឡា ប្រធាន​បណ្ណាល័យ​ជាតិ​រំពឹងទុក​ថា មហាជន​នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​មួយ​នេះ​ប្រមាណ ៧​ម៉ឺន​នាក់ ៕

ព័ត៌មានផ្សេងទៀត