លោក​ហ៊ុន សែន ប្រាប់​វៀតណាម​ថា គ្មាន​ឡើយ​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា​

07-12-2018 2:42 pm

​ជុំវិញ​ករណី​រឿង​ដាក់​មូលដ្ឋាន​កងទ័ព​នៅ​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​អះអាង​ជា​ថ្មី ប្រាប់​ដល់​នាយករដ្ឋមន្ត្រី​វៀតណាម​ថា រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​កងទ័ពប​រទេស នៅលើ​ទឹកដី​កម្ពុជា ហើយ​កម្ពុជា​ក៏​មិន​អនុញ្ញាត​ឲ្យ​វត្តមានកងទ័​ពខ្លួន នៅលើ​ទឹកដី​បរទេស ក្រៅពី​ក្រប​ខណ្ឌ​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ​នោះដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​ដូច្នេះ នៅក្នុង​សន្និសីទ​រួមគ្នា ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្រោយ​ជំនួប​ពិភាក្សា នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ​។​

សំឡេង​

​សូមបញ្ជាក់​ថា ថ្មីៗ​កន្លងទៅនេះ មាន​កាសែត​បរទេសមួយ​ចំនួន បាន​ចុះផ្សាយ ដោយ​លើកឡើង​ថា កម្ពុជា​កំពុង​ផ្តល់​មូលដ្ឋាន​សម្រាប់​កងទ័ព​ចិន​។ ព័ត៌មាន​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ជា​ព័ត៌មាន​ចេតនា​ទុច្ចរិត​មួយ ក្នុង​ការបង្ក​ការភ័ន្តច្រឡំ ភាព​អព្យាក្រិត្យ និង​អធិបតេយ្យភាព​របស់​កម្ពុជា ក៏ដូចជា​ចង់អូ​ស​កម្ពុជា ទៅក្នុង​វិបត្តិ​ណាមួយ ដែល​ជា​បំណង​ដ៏​ពិសពុល​។ ជាមួយគ្នានេះ ក្រសួងការបរទេស​កម្ពុជា ក៏​បាន​ចេញ​របាយការណ៍ ច្រាន​ចោល​ជា​បន្តបន្ទាប់ និង​បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់​ពី​ជំហរ និង​នយោបាយ ពាក់ព័ន្ធ​លើ​វិស័យ​យោធា នៅ​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត