នាយករដ្ឋមន្ដ្រី​​កាណាដា​៖​​​ការចាប់ខ្លួនCFO​​​​ក្រុមហ៊ុន​​Huawei​​​មិន​ពាក់ព័ន្ធ​​រដ្ឋាភិបាល​ទេ​

07-12-2018 10:27 am
​នាយករដ្ឋមន្ដ្រី​កាណាដា​លោក​Justin Trudeau

​នាយករដ្ឋមន្ដ្រី​កាណាដា​លោក​Justin Trudeau បាន​និយាយថា រដ្ឋាភិបាល​របស់លោក​មិនបាន​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន មន្ដ្រីជាន់ខ្ពស់​ក្រុមហ៊ុន​Huawei​របស់​ចិន​ទេ​។ តាម​ការបញ្ជាក់​ពី​មន្ដ្រី​ក្រសួង​យុត្ដិធម៌​កាណាដា អ្នកស្រី​Meng Wanzhou ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​Huawei ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០១​ធ្នូ ក្នុង​ទីក្រុង​Vancouver តប​តាម​សំណើ​របស់​អាមេរិក​។​

​ចំពោះ​ករណីនេះ លោក​Trudeau​និយាយថា ប្រព័ន្ធតុលាការ​របស់​កាណាដា​គឺ​ឯករាជ្យ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច អាច​សម្រេច​លើ​រឿងនេះ​ដោយ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ​។ រដ្ឋាភិបាល​របស់លោក​ក៏​ទើប​ទទួលបាន​ដំណឹង​នេះ​ថ្មីៗ​ដែរ​។ លោក​Trudeau​បាន​បដិសេធថា មិនបាន​ពាក់ព័ន្ធ​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​ទេ​។ 

​ទាក់ទង​នឹង​មូលហេតុ​ឈានដល់​ការចាប់ខ្លួន​អ្នកស្រី​Meng Wanzhou ពុំមាន​ការបញ្ជាក់​ច្បាស់លាស់​ឡើយ​។ ប៉ុន្ដែ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័របាន​ចុះផ្សាយ​ថា អាជ្ញាធរ​អាមេរិក​សង្ស័យ​ក្រុមហ៊ុន​Huawei ប្រើប្រាស់​ស្ថាប័នហិរញ្ញវត្ថុ​មួយ​របស់​អង់គ្លេស ធ្វើ​ប្រតិ​បត្ដិកា​រ​ដោយ​ខុសច្បាប់​ពាក់ព័ន្ធ​នឹង​អ៊ីរ៉ង់​។ អាជ្ញាធរ​អាមេរិក​បាន​ស៊ើបអង្កេត​ករណីនេះ តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ​៕

ព័ត៌មានផ្សេងទៀត