តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែធ្នូនេះ បើកសវនការ ជំនុំជម្រះលើសំណុំរឿងមេសហជីពធំៗ ចំនួន០៦រូប រួមមាន លោក អាត់ ធន់, លោក ម៉ម ញឹម, លោក ប៉ាវ ស៊ីណា, លោក ជា មុនី, លោក រ៉ុង ឈុន និងលោកស្រី យ៉ាង សោភ័ណ្ឌ។
មេសហជីពទាំងនេះ ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងការប្រព្រឹត្តហិង្សាដោយចេតនាមានសន្ថានទម្ងន់ទោស, បទធ្វើឲ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស, បទគំរាមកំហែងថា នឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ និងបទប្រើមធ្យោបាយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ដែលប្រព្រឹត្តនៅចំណុចមុខ សួនឧស្សាហកម្មកាណាឌីយ៉ាល់ ផ្លូវវ៉េងស្រេង កាលពីអំឡុងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើឲ្យក្រសួងពាក់ព័ន្ធ បញ្ចប់រឿងក្ដីក្ដាំសហជីពទាំងអស់ នៅតុលាការ ត្រឹមឆ្នាំ២០១៨ ក្នុងនោះលោកនាយករដ្ឋមន្ត្រី ក៏បានជំរុញដល់មេសហជីពទាំងអស់ ដែលកំពុងមានក្តីក្តាំនៅតុលាការ ត្រូវបញ្ជូនសំណើរដោះស្រាយបញ្ហា ទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ៕