លោក​គិន ភា​៖​​លោក​សម រង្ស៊ី ​មាន​អានុភាព​អ្វី ​ដាក់​លក្ខខណ្ឌ​​ឲ្យ​លោក​ហ៊ុន សែន​?​

06-12-2018 11:47 am

​ខណៈ​ស្ថានការណ៍​នយោបាយ ហាក់​មាន​សញ្ញា​ប្រែប្រួល​ទៅរក​ភាព​វិជ្ជមាន ដែល​ក្រុមប្រឆាំង និង​មជ្ឈដ្ឋាន​ខ្លះ យល់ថា ដោយសារ​រដ្ឋាភិបាល​លោក​ហ៊ុន សែន រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ លោក​សម រង្ស៊ី​បាន​បោះសម្តី​ថា លោក​ហ៊ុន សែន ពេលនេះ កំពុងតែ​ទ័លច្រក  និង​កំពុង​ភ័យ​ស្លន់ស្លោ​។​

​បន្ថែម​លើ​ស្ថានភាព​នេះ  លោក​សម រង្ស៊ី បានដាក់​លក្ខខណ្ឌ​៥​ចំណុច​ដល់​លោក ហ៊ុន សែន គឺ​ទី​១ ត្រូវ​ទម្លាក់ចោល​ការចោទប្រកាន់ និង​ដោះលែង​លោក​កឹម សុខា ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​។ ទី​២ ត្រូវ​ទម្លាក់ចោល​ការចោទប្រកាន់ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​។ ទី​៣ ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ​។ ទី​៤ ត្រូវប្រគល់​តំណែង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ រហូត​រាជធានី​-​ខេត្ត មក​គណបក្ស​សង្គ្រោះ​វិញ និង​ទី​៥ ត្រូវធ្វើ​ការបោះឆ្នោត​ឡើងវិញ ទាំង​ថ្នាក់ជាតិ និង​ព្រឹទ្ធសភា​។ តើ​លក្ខខណ្ឌ នេះ ទៅរួច​ទេ ដែលថា​លោក​ហ៊ុន សែន នឹង​អនុវត្តតាម​?

​អ្នកតាមដាន​ស្ថានការណ៍​សង្គម និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក​គិន ភា ចំអក​លោក​សម រង្ស៊ី​ថា លោក​សម រង្ស៊ី​ជា​អ្វី ? មាន​អនុភាព​អ្វី ទៅ​ដាក់​លក្ខខណ្ឌ ឲ្យ​លោក​ហ៊ុន សែន ធ្វើតាម​?

​ជា​បន្ត​សូម​ស្តាប់ លោក​គិន ភា ដោយ​លោក​បាន​ផ្សាភ្ជាប់​ស្ថានភាព​ផ្ទៃក្នុង របស់​គណបក្ស​សង្គ្រោះ​ជាតិ ផងដែរ តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត