ឃាត់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​២៧៩​គ្រឿង ក្នុង​ខែ​វិច្ឆិកា​

06-12-2018 11:15 am

​ក្នុង​មួយ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់​បាន​រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ បាន​ចំនួន ២៧៩​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៥៥៨.៩៥០.០០០ រៀល ។ 

​បើ​ធៀប​នឹង​ខែ​តុលា បាន​កើនឡើង​ចំនួន​១១៣​គ្រឿង ពោល​គឺ​ពី​១៦៦​គ្រឿង​ក្នុង​ខែ​តុលា មក​២៧៩​គ្រឿង ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ។ ក្នុង​ចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់​៤០​តោន ។ នេះ​បើ​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​ធ្នូ ៕

ព័ត៌មានផ្សេងទៀត