សហព័ន្ធ​ស្រូវ​អង្ករ​ប្រកាស​ឲ្យ​កសិក​រដាក់​ស្រូវ​ប្រកួត​ប្រជែង​ជ្រើសរើស​ស្រូវ​ល្អ​បំផុត

06-12-2018 10:44 am

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​រៀបចំ​ការប្រកួតប្រជែង​ស្រូវ​ល្អ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា ជា​លើក​ទី​៣ នៅ​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០១៩ ដើម្បី​ជា​ការលើកទឹកចិត្ត និង​ផ្ដល់​កិត្តយ​ស​ដល់​អ្នក​ផលិតស្រូវ និង​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ប្រភេទ​ស្រូវ ដែល​មាន​សក្ដានុពល​ក្នុង​ការនាំចេញ​។

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​អញ្ជើញ​ដល់​សមាជិក​សមាជិកា បណ្ដា​សហគមន៍​កសិកម្ម និង​ស្ថាប័ន​នានា ចូលរួម​ដាក់​ស្រូវ​របស់ខ្លួន ប្រកូតប្រជែង​នៅក្នុង​កម្មវិធី​នេះ​។​

ការប្រកួតប្រជែង​នឹង​ជ្រើសរើស​ជ័យលាភី​ចំនួន​៣​ដូចខាងក្រោម​៖
១. ជ័យលាភី​លើ​ប្រភេទ​ស្រូវ​ផ្កា​រំដួល​
២. ជ័យលាភី​លើ​ប្រភេទ​ស្រូវ​សែន​ក្រអូប​
៣. ជ័យលាភី​លើ​ប្រភេទ​ស្រូវ​អ៊ី​អ៊ែ​

​សម្រាប់​អ្នក​ផលិត​ស្រូវ​ដែល​ចង់​ចូលរួម​ក្នុង​ការប្រកួតប្រជែង​នេះ អាច​ទំនាក់ទំនង​សាកសួ​ព័ត៌មាន​បន្ថែម និង​ចុះឈ្មោះ​តាមរយៈ​លេខ​ទូរស័ព្ទ​៖ ០២៣ ៥៥៩ ៨៨៩៩/ ០៨៩ ៨៩៩ ៥៨៤៕

ព័ត៌មានផ្សេងទៀត